នាយ តាក់ស៊ី បង្ហើបសម្តីជាចុងក្រោយ ដែលគាត់សម្រេចចិត្តទៅបួស
ភ្នំពេញ៖ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN នាយ តាក់ស៊ី បានបង្ហើបសម្តីចុងក្រោយមុនពេលលោកទៅបួសនៅភ្នំគូលែន ក្នុងខេត្តសៀមរាប ដោយមានការងឿងឆ្ងល់ពីសំណាក់ទស្សនិកជនជាច្រើននាក់។
ការសម្រេចទៅបួសរបស់តារាកំប្លែង នាយ តាក់ស៊ី នៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះបានធ្វើឱ្យទស្សនិកជនឆ្ងល់ត្រង់ថា “ហេតុអ្វីគាត់នៅតែសម្តែងកំប្លែង” ស្រាប់តែ នាយ តាក់ស៊ី គាត់ក៏បានចេញពាក្យពិតរបស់គាត់ដែលបានបង្ហោះលើសង្គមហ្វេសប៊ុករបស់គាត់ផ្ទាល់ដោយនិយាយថា់៖ “ខ្ញុំបាទសូមទោសបងប្អូនទាំងអស់គ្នា ឱ្យបានជ្រាបថា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៩នេះ ខ្ញុំបាទបានសម្រេចចិត្តដោយខ្លួនឯង ហើយក៏មិនស្តាយក្រោយដែរ គឺខ្ញុំចេញទៅសាងព្រះភ្នួសពិតប្រាកដហើយណាបងប្អូន គឺខ្ញុំទៅនៅវត្តគល់ទទឹង ដូច្នេះសូមបងប្អូន ឈប់ឆ្ងល់តទៅតទៀតអី ព្រោះនិស្ស័យមនុស្សខុសៗគ្នា ហើយក៏សូមអគុណបងប្អូនទាំងអស់ ដែលបានគាំទ្រ និង អាណិតស្រលាញ់រូបខ្ញុំ ហើយចាប់ពីពេលនេះតទៅ លេងបានឃើញរូបខ្ញុំ ទៀតហើយ លាហើយៗ” ។នេះជាពាក្យពិតរបស់តារាកំប្លែង CTN ដែលធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែកដោយអាណិតរូបគាត់។ ក្រុមការងារ MYTV PLUS និងបន្តតាមដានបន្ថែមទៀតរាល់ព័ត៌មានទាក់ទងជាមួយ នាយ តាក់ស៊ី៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- នាយ តាក់ស៊ី

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍