Connect with us

រលកកម្តៅ បានកំពុងវាយប្រហារលើប្រទេសព័រទុយហ្គាល ព្រមទំាងអាចរាលដាលដល់បណ្តាប្រទេសមួយចំនួនទៀត ក្នុងតំបន់អ៊ឺរ៉ុប

សីតុណ្ហភាពបានឡើងដល់កម្តៅជាង ៤០អង្សារសេ ដែលបានកំពុងធ្វើអោយមានភាពរោលរាលក្នុងប្រទេសព័រទុយហ្គាល ខណៈដែលរលកកម្តៅនេះ នឹងបន្តរាលដាលដល់បណ្តាប្រទេសមួយចំនួនទៀត ទ្វីបអ៊ឺរ៉ុប ។
ជាមួយនឹងសីតុណ្ហភាពដែលកំពុងកើតមាននេះ ត្រូវបានគេចាត់ទុកថា ជាការកើនឡើងនូវកម្តៅដ៏ខ្ពស់បំផុតលើកទី២ បន្ទាប់ពីលើកទី១ បានកើតឡើងនៅក្នុងឆ្នាំ ២០០៣ ដែលមានសីតុណ្ហភាព កើនឡើងរហូតដល់ ៤៧.៤ អង្សារសេ ។
ពលរដ្ឋនៅក្នុងប្រទេសព័រទុយហ្គាល បាននិយាយថា វាពិតជាក្តៅមែនទែន ខណៈនេះ សីតុណ្ហភាព បានឡើងដល់ ៤២អង្សារសេ ។ គាត់ពិតជាមានអារម្មណ៍ថា រលកកម្តៅ បានកំពុង ស្ថិតនៅតាមបណ្តាដងផ្លូវនានា ។
បើតាមពលរដ្ឋព័រទុយហ្គាល បានអោយដឹងថា កាលពីឆ្នាំ២០១៧ ស្របពេលដែលមានអាកាសធាតុក្តៅខ្លាំង បានបង្កអោយមានភ្លើងឆាបឆេះព្រៃ នៅជិតទីក្រុងមួយនេះ ។ ពួកគាត់ ពិតជាព្រួយបារម្ភណាស់ នៅពេលដែលកើតមានរលកកម្តៅខ្លាំងបែបនេះ ដែលអាចបង្កអោយកើតមានភ្លើងឆេះព្រៃច្រើនថែមទៀត ក្នុងឆ្នំានេះ ។
ដោយសារតែកើតមានរលកកម្តៅខ្ពស់នេះ សេវាសង្រ្គោះបន្ទាន់នានា បានកំពុងត្រៀមលក្ខណៈចេញប្រតិបត្តិការបន្ទាន់ នៅថ្ងៃច័ន្ទនេះ ដោយរួមមានទាំងការដាក់បន្ថែមនូវសេវាចាំបាច់មួយចំនួនទៀត ដូចជាក្រុមគ្រូពេទ្យ ប៉ូលីស និង ភ្នាក់ងារពន្លត់អគ្គីភ័យ ជាដើម ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម