លោក យូ ថនដារ៉ា មានម្ហូបខ្មែរជាច្រើនធ្វើឱ្យទស្សនិកជនស្រក់ទឹកមាត់
ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ចុងភៅឯកនៅកម្ពុជាក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CTN “Master Chef Khmer” កំពុងតែបង្ហាញស្នាដៃជាច្រើននៅលើវិថីចុងភៅដែលធ្វើឱ្យទស្សនិកជនចង់ដឹងចង់ឃើញកាន់តែច្បាស់។ ពេលនេះម្ចាស់ពានរង្វាន់ចុងភៅឯក “Master Chef Khmer CTN” លោក យូ ថនដារ៉ា បានត្រៀមខ្លួនរួចក្នុងការបង្ហាញនៅមុខម្ហូបរបស់គាត់ក៏ដូចជាផ្តល់ចំណេះដឹងខ្លះៗក្នុងការបង្រៀនទស្សនិកជន ឱ្យចេះពីរបៀបធ្វើយ៉ាងណានោះ។
ទស្សនិកជនប្រហែលមិនភ្លេចរូបគាត់ទេ លោក យូ ថនដារ៉ា ក៏កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើននាក់ផងដែរ។ ស្រាប់តែពេលនេះ លោក យូ ថនដារ៉ា ក៏បានបង្កើតកម្មវិធីមួយដោយខ្លួនឯង គឺកម្មវិធី “Star Chef” ជាកម្មវិធីមួយសម្រាប់មិត្តយុវវ័យ ឬស្ត្រីមេចង្ក្រាន អាចទទួលបានចំណេះដឹងល្អៗពី លោក យូ ថនដារ៉ា។
ក្នុងសប្តាហ៍នេះ លោក យូ ថនដារ៉ា ក៏បានលើកយកនូវមុខម្ហូបមួយមុខមកបង្ហាញផងដែរគឺ “បង្កងឈូឈី” គ្រាន់តែលឺឈ្មោះ និងបានឃើញភ្លាមចង់ស្រក់ទឹកមាត់ទៅហើយ ពីព្រោះមើលទៅរសជាតិពិតជាឆ្ងាញ់មែនទែន។
ក្រោយពេលបង្ហាញនៅមុខម្ហូបឈ្មោះ “បង្កងឈូឈី” និងមក លោក យូ ថនដារ៉ា និង លោក សុភា “Vj Sophea” ជាពិធីករផងដែរនោះបានសន្យាថាវគ្គក្រោយៗលោកនឹងយកមុខម្ហូបប្លែកៗមកបង្ហាញចែកជូនទស្សនិកជនបន្ថែមគ្រាន់ទុកជាចំណេះដឹងផងដែរ។ ទស្សនិកជនចង់ដឹងកាន់តែច្បាស់នៅមុខម្ហូបប្លែកៗអាចចូលទៅកាន់ផេកហ្វេសប៊ុករបស់លោក យូ ថនដារ៉ា បាន “You Thandara” ដោយផ្ទាល់៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- យូ ថនដារ៉ា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍