Connect with us

អាកាសធាតុ​កាន់តែ​ឡើង​ខ្លាំង​បាន​ធ្វើ​ឱ្យ​កងកម្លាំង​ឡានទឹក​ខេត្ត​កំពង់ឆ្នាំង​ចេញ​ប្រតិបត្តិ​ការ​នៅ​តាម​សាលា​

​កំពង់ឆ្នាំង​៖​ ​អាកាសធាតុ​ដែល​កើនឡើង​នារ​ដូវ​ប្រាំង​ឆ្នាំនេះ​ពិតជា​ខុសពី​ឆ្នាំ​មុន​ៗ​មែន​ ​ដែល​វា​បាន​ធ្វើ​ឱ្យ​សិស្សសាលា​រដ្ឋ​ដែល​មិន​មាន​កង្ហារ​ ​ឬ​ ​ម៉ាស៊ីន​ត្រជាក់​ដែល​បណ្តាល​ឱ្យ​សិស្ស​ទាំងអស់​បែកញើស​ខ្លាំង​ដូច​គេ​ចាក់ទឹក​។​ ​ពេល​បានឃើញ​ហើយ​ពិតជា​មាន​អារម្មណ៍​អាណិត​ជា​ខ្លាំង​ ​ដែល​ទោះបីជា​ក្តៅ​ប៉ុណ្ណា​ក៏​ខំតស៊ូ​ទៅ​សិក្សា​ផង​ដែរ​។​ ​​ដោយ​ឃើញ​ស្ថានភាព​អាកាសធាតុ​ក្ដៅ​ខ្លាំង​បែបនេះ​ ​ដើម្បី​កាត់បន្ថយ​កំ​ដៅ​ ​ឡានទឹក​ចំនួន៦គ្រឿង​ ​បាន​បាញ់​ស្រោច​លើដំបូល​សាលា​ ​និង​ទីធ្លា​សាលាបឋមសិក្សា​គំរូក្រុង​កំពង់ឆ្នាំង​នា​រសៀល​ ​ថ្ងៃទី២៧​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​ ​

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​សហការ​ ​ជាមួយ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ ​បាន​ដឹក​ទឹក​ ​ចំនួន​ ​៦ឡាន​ ​ទៅ​បាញ់​ស្រោច​តាម​ទីធ្លា​ ​និង​ដំបូល​សាលាបឋមសិក្សា​គំរូក្រុង​កំពង់ឆ្នាំង​ ​ស្ថិត​ក្នុង​ ​ភូមិ​ធម្មយុត្តិ​ ​សង្កា​ត់ប្អេរ​ ​ក្រុង​កំពង់ឆ្នាំង​ ​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​ជូន​លោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​ដែល​កំពុង​បង្រៀន​ ​និង​រៀន​ ​ក្នុង​ស្ថានភាព​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ​ជាពិសេស​ដើម្បី​កាត់បន្ថយ​កំ​ដៅ​៕​


​ដកស្រង់​ ​MoEYS​ ​Cambodia​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម