តារាកំប្លែង នាយ សង់ ស៊ីស សភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ
ភ្នំពេញ៖ ថ្មីៗនេះតារាកំប្លែងជើងចាស់ នាយ សង់ ស៊ីស កំពុងតែស្ថិតក្នុងសភាពកាន់តែទ្រុឌទ្រោមខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារជំងឺប្រចាំកាយ និងភាពចាស់ជរា។
លោក សង់ ស៊ីស សព្វថ្ងៃនេះ មានជំងឺប្រចាំកាយជាច្រើន ទើបធ្វើឱ្យលោក សម្រេចចិត្តបោះបង់អាជីពជាតារាកំប្លែងចោល ដោយយកពេលទាំងនោះមកព្យាបាលជំងឺរបស់គាត់។ ក្រោយពេលតារាកំប្លែង នាយ សង់ ស៊ីស ធ្លាក់ខ្លួនឈឺមកក៏មានទស្សនិកជនជាច្រើនដែលស្រឡាញ់រូបគាត់បាននាំគ្នាជូនពរដល់រូបគាត់ សូមឱ្យគាត់ឆាប់ជាពីជំងឺ ទោះជាមិនបានវិលចូលលេងកំប្លែងវិញក៏ដោយ។
បើតាមការបង្ហោះរូបលើគណនីហ្វេសប៊ុករបស់ នាយ សង់ សេត ដែលជាកូនប្រុសរបស់លោក បានបញ្ជាក់ប្រាប់ទស្សនិកជនថា នាយ សង់ ស៊ីសដែលជាឪពុក នៅពេលនេះកំពុងតែដុនដាបមែនទែនហើយ សូម្បីតែបាយក៏បាយមិនសូវបាន ហើយគាត់និយាយវិញក៏និយាយ មិនសូវចេញដែរ។ នេះជាអារម្មណ៍ពិតមួយរបស់ទស្សនិកជន នៅពេលឃើញបែបនេះគឺមានអារម្មណ៍ថា អាណិតរូបគាត់ និងសូមឱ្យមិត្តសិល្បៈ ឬសប្បុរសជននានាបន្តជួយ ដល់តារាកំប្លែងជើងចាស់រូបនេះផង៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- នាយ សង់ ស៊ីស

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍