Connect with us

អ្នក​វិទ្យាសាស្រ្ត​អាច​ផលិត​អគ្គិសនី​ដោយ​ទឹកភ្នែក​

​អៀ​ក​ឡង់​៖​ ​បច្ចុប្បន្ន​មាន​ប្រទេស​ជាច្រើន​បាន​ ​និង​ ​កំពុង​ស្រាវជ្រាវ​យ៉ាង​សស្រា​ក​ស្រាំ​ក្នុង​ការស្វែងរក​នូវ​វិ​ធី​ផ្សេង​ៗ​ក្នុង​ការផលិត​ថាមពល​អគ្គិសនី​ ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ដែល​មក​ពី​សកលវិទ្យាល័យ​ ​Bernal​ ​Institute​ ​នៃ​ ​Limerisk​ ​នៃ​ប្រទេស​អៀ​ក​ឡង់​ ​ដែល​ ​បាន​រក​ឃើញថា​ ​ទឹកភ្នែក​អាចយ​កម​កប​ង្កើត​អគ្គិសនី​បាន​។​ ​

ក្នុងទឹក​ភ្នែក​ត្រូវ​បាន​រក​ឃើញថា​មាន​ប្រូតេអ៊ីន​ ​Lysozymeដែល​អាច​ទាញ​យក​អគ្គិសនី​បាន​ដោយ​ប្រើប្រាស់​ឧបករណ៍​ ​Piezoelectricity​។​ ​នេះ​បើ​យោង​តាម​អ្នក​វិទ្យាសាស្រ្ត​ ​Applied​ ​Physics​ ​Letters​។​ ឧបករណ៍​ ​Piezoelectricity​ ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ដែក​កេស​ផង​ដែរ​ ​ហើយ​នៅពេល​កេស​ ​ឬ​ ​សង្កត់​វា​ ​ធ្វើ​ឱ្យ​មាន​សម្ពាធ​លើ​ឧបករណ៍​នេះ​ដើម្បី​បង្កើត​ជា​ចរន្ត​អគ្គិសនី​។​

​សូម​បញ្ជាក់​ថា​ ​ប្រូតេអ៊ីន​ ​Lysozyme​ ​ដែល​មាន​ក្នុងទឹក​ភ្នែក​នេះ​ក៏បាន​រក​ឃើញ​នៅក្នុង​ ​ផ្នែក​ពណ៌ស​នៃ​ស៊ុត​ ​ទឹកដោះគោ​ ​និង​ទឹកមាត់​។​ ​ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា​ ​ការស្រាវជ្រាវ​របស់​ពួកគេ​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ដើម្បី​សម្រួល​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រមូល​កម្លាំងថាមពល​អគ្គិសនី​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម