Connect with us

ផ្លូវការ​ហើយ​!​ ​រាជបុត្រ​ឆ្លង​ភព​ ​ព្រម​ទទួលស្គាល់​ថា​លោក​បាន​ប្រើ​គ្រឿងញៀន​

កូរ៉េ​ខាងត្បូង​៖​ ​លោក​ ​Park​ ​Yoochun​ ​ដែល​ជាតា​រា​សម្តែង​របស់​កូរ៉េ​ខាងត្បូង​ដ៏​ល្បី​ ​ដែល​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​លោក​ហើយ​តាមរយៈ​រឿង​ ​“​រាជបុត្រ​ឆ្លង​ភព​”​។​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​រឿងអាស្រូវ​របស់​លោក​ ​Park​ ​Yoochun​ ​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​គ្រឿងញៀន​ត្រូវ​បាន​ផ្ទុះឡើង​ ​ដែល​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ទៅដល់​សារព័ត៌មាន​ ​និង​អ្នកគាំទ្រ​របស់​លោក​ទូទាំង​អាស៊ី​។​ ​

បន្ទាប់ពី​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ពី​ការប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ​ពេលនេះ​លោក​ ​Park​ ​Yoochun​ ​បាន​សារភាព​ពី​ការ​សេព​គ្រឿងញៀន​របស់​ ​គាត់​ជា​ផ្លូវការ​ហើយ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​Park​ ​Yoochun​ ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ទិញ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ​១,៥​ ​ក្រាម​ ​និង​បាន​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ជាមួយ​អតីត​គូរ​ ​ ​ ​ដណ្តឹង​របស់​គាត់​ផង​ដែរ​៕​ ​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម