Connect with us

តោះ​មក​ដឹងពី​ប្រវត្តិ​ជូរចត់​ ​និង​ ​តស៊ូ​របស់​តួអង្គ​ ​Iron​ ​Man​

សហរដ្ឋអាមេរិក​៖​ ​លោក​ ​Robert​ ​Downey​ ​Jr​ ​គឺជា​តារា​សម្តែង​ហូលី​វូ​ដ​ដ៏​ល្បី​ ​ដែល​គ្រប់គ្នា​ប្រាកដជា​បាន​ស្គាល់​គាត់​តាមរយៈ​តួអង្គ​ ​Iron​ ​Man​ ​ក្នុង​រឿង​ ​The​ ​Avengers​ ​ដ៏​ល្បីល្បាញ​។​ ​ជីវិត​នៃ​ការ​តស៊ូ​របស់​លោក​មកដល់​ថ្ងៃនេះ​ ​លោក​ ​Robert​ ​បាន​ឆ្លងកាត់​រឿង​ជូរចត់​ ​និង​ការ​តស៊ូ​ជាច្រើន​ទម្រាំ​មាន​ថ្ងៃនេះ​។​ ​

លោក​ ​Robert​ ​បាន​ធំធាត់​ឡើង​នៅក្នុង​ទី​ក្រុង​ញ៉ូ​វយ​កជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់​ ​ដែល​ឪពុក​ម្តាយ​របស់​គាត់​សុទ្ធសឹងតែ​ជា​សេព​គ្រឿងញៀន​ ​និង​ ​គ្រឿងស្រវឹង​។​ ​អ្វី​ដែល​មិន​នឹកស្មាន​ដល់​នោះ​គឺ​ ​ឪពុក​របស់​គាត់​ធ្លាប់​ឱ្យ​គាត់​សាក​ជក់​កញ្ឆា​នៅពេល​ដែល​គាត់​មាន​អាយុ​ត្រឹមតែ​ ​៦​ ​ឬ​ ​៧​ ​ឆ្នាំ​ប៉ុណ្ណោះ​។​ ​បន្ទាប់មក​ទៀត​គាត់​ក៏បាន​ជួប​វិបត្តិ​នៅពេល​ដែល​ឪពុក​ម្តាយ​របស់​គាត់​បាន​លែងលះ​គ្នា​ ​មិន​តែប៉ុណ្ណោះ​សូម្បីតែ​រឿង​ស្នេហា​ផ្ទាល់ខ្លួន​ ​ក៏​លោក​ ​Robert​ ​បរាជ័យ​ដែរ​។​ ​

នៅចន្លោះ​ឆ្នាំ​ ​១៩៩៦​ ​និង​ ​២០០១​ ​លោក​ ​Robert​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ឃុំខ្លួន​ ​ដោយសារតែ​លោក​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ដូចជា​ ​កញ្ឆា​ ​កូកាអ៊ីន​ ​ហេរ៉ូអ៊ីន​ ​និង​ថែមទាំង​មាន​អាវុធ​ជាប់​ខ្លួន​ផង​ដែរ​។​ ​នេះ​គឺជា​ពេលវេលា​ ​ដែល​លោក​ ​Robert​ ​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​ដ៏​ខ្លាំងក្លា​មែនទែន​ ​ដែល​ធ្វើ​ឱ្យ​អាជីព​របស់​គាត់​កាន់តែ​មាន​បញ្ហា​ ​រហូតដល់​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ទៀតផង​។​ ​

បន្ទាប់ពី​ត្រូវ​បាន​គេ​ដោះលែង​មក​ ​លោក​ ​Robert​ ​បាន​កែខ្លួន​ ​និង​ ​ចូល​មក​ប្រលូក​ក្នុង​ការ​សម្តែង​វិញ​ម្តង​ទៀត​ ​លោក​ ​Robert​ ​ក៏បាន​ទទួលការ​គាំទ្រ​សារ​ជាថ្មី​ម្តង​ទៀត​ ​រហូត​ទល់​មកដល់​សព្វថ្ងៃ​នេះ​។​ ​សព្វថ្ងៃ​លោក​ ​Robert​ ​គឺជា​តារា​សម្តែង​ដែល​ត្រូវ​បាន​គេ​គោរព​ ​និង​ ​ត្រូវ​បាន​គេ​កោតសរសើរ​បំផុត​ក្នុង​វិស័យ​ភាពយន្ត​៕​

 
​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម