Connect with us

ស្រក់​ទឹកភ្នែក​ដោយសារ​ ​សង្សារ​ចាស់​អាច​ធ្វើ​ឱ្យ​អ្នក​ស្រក​ទម្ងន់​

​បរទេស​៖​ ​មនុស្ស​មួយចំនួន​ជ្រើសរើស​ការ​លាក់​ទុក​ភាព​សោកសៅ​នៅក្នុង​ចិត្ត​ព្រោះតែ​ខ្លាច​នឹង​ទទួលពាក្យ​ថា​ទន់ជ្រាយ​ ​ប៉ុន្តែ​ជាក់ស្តែង​ការ​បង្ហូរទឹក​ភ្នែក​វា​ជា​រឿង​ដែល​ល្អ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​តប់ប្រមល់​ ​ព្រោះ​វា​អាច​ជួយ​ឱ្យ​ផ្លូវចិត្ត​របស់​អ្នក​ប្រសើរ​ឡើងវិញ​។​ ​

​ការ​យំ​ក៏អាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន​ផង​ដែរ​ ​ហើយ​អ្នក​វិទ្យាសាស្រ្ត​បាន​គាំទ្រ​នូវ​គំនិត​មួយ​នេះ​។​ ​ជា​ការពិត​ ​អ័រម៉ូន​នៃ​ភាព​តានតឹង​ដែល​មានឈ្មោះ​ថា​ ​“​ ​Cortisol​”​ ​គឺ​មាន​ភាព​តភ្ជាប់​អ្នកជា​មួយ​នឹង​ភាពធាត់​ដែល​ ​cortisol​ ​បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​។​ ​ស្រប​ពេលនេះ​ផង​ដែរ​ ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញថា​ ​ទឹកភ្នែក​ដែល​កើតឡើង​ដោយ​ការ​ប៉ះ​ទង្កិច​ផ្លូវចិត្ត​អាច​ផ្ទុក​ទៅ​ដោយ​អ័រម៉ូន​ ​cortisol​ ​ដែល​មាន​ ​prolactin​ ​leu​-​enkephalin​ ​និង​ ​adrenocorticotropin​(​អាច​ហៅ​ ​ACTH​)​ ​ទាំងនេះ​វា​នឹង​ផលិត​ឡើង​នៅពេល​ដែល​អ្នក​ស្ថិតនៅ​ក្រោម​សម្ពាធ​ខ្លាំង​។​ ​

ដូចនេះ​នៅពេល​ដែល​អ្នក​រំងាប់​អារម្មណ៍​មិនបាន​នោះ​ទេ​ ​រាងកាយ​របស់​អ្នក​នឹង​បញ្ចេញ​ទឹកភ្នែក​ដោយ​អ័រម៉ូន​ទាំងនេះ​ ​បន្ទាប់មក​ ​cortisol​ ​នឹង​ត្រូវ​បាន​កាត់បន្ថយ​។​ ​ជា​លទ្ធផល​ ​រាងកាយ​របស់​អ្នក​នឹង​ទទួល​បាន​សញ្ញា​ដែល​មិនបាន​រក្សា​ភាពធាត់​ចាប់តាំងពី​ភាព​តានតឹង​របស់​អ្នក​បាន​បញ្ចប់​ទៅតាម​រយៈ​ទឹកភ្នែក​នោះ​។​ ​

បន្ថែម​ពីនេះ​ទៅទៀត​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ទឹកភ្នែក​ដែល​កើតឡើង​ដោយ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​នេះ​គឺ​ចាប់ពី​វេលា​ម៉ោង៧ល្ងាច​ ​ដល់​ ​១០យប់​ ​ព្រោះ​ពេលវេលា​នេះ​គឺ​គូស្នេហ៍​ភាគច្រើន​បាន​ចំណាយពេល​វេលា​ជាមួយគ្នា​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម