Connect with us

បី​ចំនុច​ដែល​នាំ​ឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​សិង្ហបុរី​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​

បរទេស​៖​ ​នៅពេល​កោះ​សិង្ហបុរី​ ​ទទួល​បាន​ឯករាជ្យ​កាលពី​ឆ្នាំ១៩៦៥​ ​ប្រទេស​នេះ​មាន​សម្ព័ន្ធ​មិត្ត​ ​និង​ធនធាន​ធម្មជាតិ​តិចតួច​បំផុត​។​ ​តើ​សិង្ហបុរី​ ​អាច​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​មាន​ភាព​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​ ​បាន​ដោយ​របៀបណា​?​ ​បិតា​ស្ថាបនិក​របស់​សិង្ហបុរី​ ​លោក​ ​លី​ ​ខ្វាន់​យូ​ ​ធ្លាប់​មានប្រសាសន៍​ថា​ ​យុទ្ធសាស្ត្រ​របស់​សិង្ហបុរី​ ​គឺ​ ​ការ​អភិវឌ្ឍ​ធនធាន​ដែល​មានស្រាប់​តែមួយគត់​ ​គឺ​ ​”​ប្រជាជន​សិង្ហបុរី​”​។​

​បច្ចុប្បន្ន​ ​ប្រព័ន្ធ​អប់រំ​របស់​សិង្ហបុរី​ ​ត្រូវ​បាន​ចាត់ទុកជា​ ​ប្រព័ន្ធ​អប់រំ​ដ៏​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​។​ ​ប្រទេស​នេះ​ ​បាន​ជាប់​នៅ​ចំណាត់ថ្នាក់​កំពូល​របស់​កម្មវិធី​វាយតម្លៃ​សិស្ស​អន្តរជាតិ​ ​(​PISA​)​ ​របស់​អង្គការ​អភិវឌ្ឍន៍​ ​និង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​(​OECD​)​ ​ដែល​ធ្វើតេស្ត​ចំពោះ​សិស្ស​អាយុ​ ​១៥ឆ្នាំ​ ​នៅ​បណ្ដា​ប្រទេស​ជាច្រើន​ ​ក្នុង​មុខវិជ្ជា​ ​គណិត​ ​អំណាន​ ​និង​វិទ្យាសាស្ត្រ​។​



​ប្រទេស​កោះ​មួយ​នេះ​ ​មានរឿង​ជាច្រើន​ដែល​អាច​បង្រៀន​បណ្ដា​ប្រទេស​នានា​លើ​សាកលលោក​។​ ​ស្រប​ពេល​ប្រទេស​ជាច្រើន​ ​ងាក​មករ​ក​កម្មវិធី​សិក្សា​ ​ដោយ​គ្រូ​គ្រាន់តែ​ពន្យល់​តិចតួច​ ​ហើយ​ឱ្យ​សិស្ស​ស្វែងយល់​មេរៀន​ដោយខ្លួនឯង​ ​សិង្ហបុរី​ ​បាន​ប្រកាន់​ខ្ជាប់​នូវ​របៀប​បង្រៀន​ចាស់​ ​ដោយ​គ្រូ​ ​ជា​អ្នកណែនាំ​ ​និង​ពន្យល់​ដោយ​ផ្ទាល់​។​ ​ក្នុង​ឆ្នាំ២០១៥​ ​សិស្ស​សិង្ហបុរី​ ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១​ ​របស់​កម្មវិធី​ ​PISA​ ​លើ​ការ​ដោះស្រាយ​បញ្ហា​ ​អំណាន​ ​និង​វិទ្យាសាស្ត្រ​។​ ​ពួកគេ​ ​ក៏​មានការ​សប្បាយរីករាយ​ ​ជាង​សិស្ស​ ​នៅ​ប្រទេស​លោកខាងលិច​ថែមទៀត​ផង​។​ ​ជាមួយគ្នា​នេះ​ ​សិង្ហបុរី​ ​បាន​ធ្វើ​កំណែទម្រង់​លើ​វិស័យ​អប់រំ​ ​ដើម្បី​ពង្រឹង​ការ​ច្នៃប្រឌិត​ ​និង​កាត់បន្ថយ​ជំ​ងឺ​ស្ដ្​រេស​របស់​សិស្ស​។​



​រឿង​ទីមួយ​ ​ដែល​បណ្ដា​ប្រទេស​នានា​ ​អាច​សិក្សា​ពី​សិង្ហបុរី​បាន​នោះ​គឺ​ ​ការ​វិនិយោគ​ទៅលើ​ការស្រាវជ្រាវ​ផ្នែក​អប់រំ​។​ ​រាល់​កំណែ​ទម្រង់​ផ្សេង​ៗ​ ​ត្រូវ​បាន​ពិនិត្យ​តាមដាន​យ៉ាង​ល្អិតល្អន់​ ​មុននឹង​ដាក់ចេញ​។​ ​ការ​ចងក្រង​សៀវភៅ​ដោយ​យកចិត្ត​ទុកដាក់​ ​ឯកសារ​មេរៀន​ ​និង​ ​ការអនុវត្ត​ផ្ទាល់​ ​ជា​រឿង​ដ៏​សំខាន់​នៅក្នុង​ថ្នាក់រៀន​។​ ​លទ្ធផល​ ​ត្រូវ​កើត​ចេញពី​ការវាយតម្លៃ​ ​គណនេយ្យ​ភាព​ ​និង​វិធី​សា​សាស្ត្រ​បង្រៀន​ដ៏​ត្រឹមត្រូវ​។​

​រឿង​ទីពីរ​ ​ដែលគេ​អាច​រៀនសូត្រ​ពី​ប្រទេស​កោះ​មួយ​នេះ​ ​គឺ​ ​វិធីសាស្ត្រ​បង្រៀន​ដាច់ដោយឡែក​ ​ជាពិសេស​លើ​មុខវិជ្ជា​គណិត​។​ ​មេរៀន​មាន​ភាព​ស៊ីជម្រៅ​ខ្លាំង​ ​ដូច្នេះ​ ​សិស្ស​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងយល់​មេរៀន​ ​នឹង​ត្រូវ​ផ្ដល់​ម៉ោង​រៀន​គួរ​បន្ថែម​ ​ដើម្បី​ឱ្យ​តាមទាន់​សិស្ស​ដទៃទៀត​។​ ​ការវិភាគ​មួយ​កាលពី​ឆ្នាំ២០១៦​ ​នៅ​អង់គ្លេស​ ​បង្ហាញថា​ ​វិធីសាស្ត្រ​បង្រៀន​របស់​សិង្ហបុរី​ ​ធ្វើ​ឱ្យ​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​។​

​មេរៀន​ដ៏​សំខាន់​បំផុត​ដែលគេ​ ​អាចយ​ក​តម្រាប់​តាម​សិង្ហបុរី​នោះ​គឺ​ ​ការ​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​។​ ​ក្នុង​មួយឆ្នាំ​ ​លោកគ្រូ​អ្នកគ្រូ​នៅ​សិង្ហបុរី​ ​ទទួល​បានការ​បំពាក់បំប៉ន​លើ​មុខជំនាញ​ឯកទេស​របស់​ពួកគេ​ ​ដោយ​ម្នា​ក់ៗ​ ​ត្រូវ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ​១០០ម៉ោង​យ៉ាងតិច​។​ ​លោកគ្រូ​អ្នកគ្រូ​ទាំងនោះ​ ​មិន​ត្រឹមតែ​អាច​ពង្រឹង​សមត្ថភាព​របស់​ពួកគាត់​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ទទួល​បាន​ប្រាក់ខែ​ ​ច្រើន​ទៀតផង​។​ ​សិង្ហបុរី​ ​មានការ​គិត​មួយ​គឺ​ ​ថ្នាក់រៀន​ធំមិន​សំខាន់​ទេ​ ​តែ​គ្រូបង្រៀន​ដ៏​ល្អ​ ​ទើប​ជា​រឿង​ចាំបាច់​។​ ​ជាង​នេះ​ទៅទៀត​ ​គ្រូបង្រៀន​ពូកែ​ ​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ ​ឬ​ ​អាច​បាន​តំណែង​ល្អ​ណាមួយ​ពី​ក្រសួង​អប់រំ​សិង្ហបុរី​ថែមទៀត​ផង​។​ ​ជា​រួម​ ​គ្រូបង្រៀន​រដ្ឋ​ ​និង​ឯកជន​ ​ស្ទើរតែ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ស្មើគ្នា​។​



​រឿង​មួយទៀត​ដែលគេ​គួរតែ​ដឹង​ ​នៅពេល​អាយុ​ ​១២ឆ្នាំ​ ​សិស្ស​ពូកែ​នៅ​សិង្ហបុរី​ ​ត្រូវ​បាន​ប្រមូល​ទៅ​ដាក់​ក្នុង​ថ្នាក់​មួយ​ផ្សេង​ ​ពី​សិស្ស​ដែល​ធ្វើ​មិនសូវ​បាន​ល្អ​។​ ​ក៏ប៉ុន្តែ​ ​វិធីសាស្ត្រ​នេះ​ ​ត្រូវ​បាន​អះអាង​ថា​ ​នឹង​បង្ក​ឱ្យ​សិស្ស​មាន​បញ្ហា​ស្ដ្​រេស​ ​នៅពេល​ជិត​ប្រឡង​ម្ដង​ៗ​។​ ​

​តាមរយៈ​ការ​បង្ហាញ​នូវ​ប្រព័ន្ធ​អប់រំ​របស់​សិង្ហបុរី​ខាងលើ​ ​គេ​អាច​ទាញ​ការ​សន្និដ្ឋាន​បាន​ថា​ ​ថ្នាក់រៀន​មួយ​ដែល​មាន​សិស្ស​ច្រើន​ ​មិន​ប្រាកដ​ថា​ ​មិនល្អ​នោះ​ទេ​។​ ​អាណាព្យាបាល​ ​ត្រូវ​គិត​លើ​គ្រឹះស្ថាន​អប់រំ​ ​និង​គុណភាព​គ្រូបង្រៀន​ ​ដែលគេ​អាចយ​ក​គំរូ​តាម​សិង្ហបុរី​ ​បាន​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម