Connect with us

ប្លែកភ្នែក​ ​ប្លែក​អារម្មណ៍​ជាមួយ​កម្មវិធី​ ​Love​ ​Secret​ ​តាមរយៈ​រឿង​ ​“​លួច​ស្នេហ៍​អ្នកជិតខាង​”​

​ភ្នំពេញ​៖​ ​ប្រិយមិត្ត​ជាច្រើន​ប្រាកដជា​បាន​ស្គាល់​កម្មវិធី​ ​Love​ ​Secret​ ​ហើយ​ ​ដែល​កម្មវិធី​ ​Love​ ​Secret​ ​គឺជា​កម្មវិធី​កម្សាន្ត​សម្រាប់​យុវវ័យ​ ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារា​វ័យក្មេង​ ​និង​ស្អា​តៗ​ជាច្រើន​។​ ​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​កម្មវិធី​ ​Love​ ​Secret​ ​នឹង​នាំមក​ជូន​នូវ​រឿង​ភាគ​ថ្មី​មួយ​ ​សម្រាប់​ជា​ចំណងដៃ​ជូន​ទៅដល់​ប្រិយមិត្ត​ដែល​តែងតែ​គាំទ្រ​កម្មវិធី​របស់​ខ្លួន​។​ ​រឿង​ ​“​លួច​ស្នេហ៍​អ្នកជិតខាង​”​ ​ដែល​ជា​រឿង​ភាគ​ស្នេហា​បែប​យុវវ័យ​របស់​កម្មវិធី​ ​Love​ ​Secret​ ​នឹង​ធ្វើការ​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ ​MYTV​ ​ហើយក៏​មានការ​ផ្សាយ​នៅ​លើ​ទំព័រ​ ​Facebook​ ​របស់​ ​Love​ ​Secret​ ​ផង​ដែរ​។​ ​រឿង​ ​“​លួច​ស្នេហ៍​អ្នកជិតខាង​”​ ​មានការ​ចូលរួម​សម្តែង​ពី​តារា​សម្តែង​យុវវ័យ​ ​ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​សម្តែង​ ​ដូចជា​តារា​របស់​ ​TMS​ ​លោក​ ​នូ​ ​ឧសភា​ ​កញ្ញា​ ​ដា​លី​ណា​ ​និង​តារា​សម្តែង​ល្បី​ៗ​ជាច្រើន​ទៀត​ដូចជា​ ​ចែ​ឡេង​ ​និង​លោក​ ​ណា​រ៉ា​ឌី​ ​ព្រមទាំង​តារា​សម្តែង​ជាច្រើន​ទៀតផង​ដែរ​។​ ​

ចង់​ដឹង​ថា​រឿង​ ​“​លួច​ស្នេហ៍​អ្នកជិតខាង​”​ ​មាន​ឈុត​ឆាក​យ៉ាងណា​ខ្លះ​ ​សូម​អញ្ជើញ​ទស្សនា​ ​វីដេអូ​ខ្លី​ៗ​ ​ខាងក្រោម​ទាំងអស់គ្នា​៖​

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម