ប្លែកភ្នែកជាមួយនឹង ការថត Pre-Wedding សម្លៀកបំពាក់បែបជនជាតិព្នង
មណ្ឌលគិរី៖ ធ្លាប់តែឃើញគេថត Pre-wedding ស្លៀកពាក់បែបប្រពៃណីខ្មែរ ឬ បែបទាហាន ប៉ូលីស និង បែបផ្សេងៗទៀតទៅតាមមុខងាររបស់ពួកគាត់ដែលបានបង្ហោះ និង មានការចែករំលែកតៗគ្នាជាច្រើននៅតាមបណ្តាសង្គម។ ឥឡូវសុំក្រឡេកមើលការលេងម៉ូតបែបជនជាតិព្នងវិញម្តង ដែលមើលទៅពិតជាប្លែក និង មានភាពស្រស់ស្អាតខ្លាំងដែលអមជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។
យោងទៅតាមផេកហ្វេសបុកដែលមានឈ្មោះថា ស្នាដៃកូនជនជាតិព្នង ខេត្តមណ្ឌលគិរីបានសរសេររៀបរាប់អំពាវនាវដើម្បីឱ្យទាំងអស់គ្នាចូលរួមជួយថែរក្សាកេរដំណែលវប្បធម៌ជនជាតិដើមភាគតិចដើម្បីឱ្យមនុស្សជំនាន់ក្រោយបានស្គាល់អត្តសញ្ញាណនៃជនជាតិដើមភាគតិចហើយ មានទទួលជួលសម្លៀកបំពាក់សម្រាប់ថត pre-wedding តាមបែបប្រពៃណីជនជាតិដើមភាគតិចបែបជនជាតិដើមច្នៃជាសម័យ សម្លៀកបំពាក់ចួលរួមកម្មវិធី និង ទៅវត្តជាដើម។ ចង់ដឹងថាវាស្រស់ស្អាតដល់កម្រិតណា តោះទៅមើលរូបភាពស្អាតៗទាំងនោះទាំងអស់គ្នា៖
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍