Connect with us

ជល​វប្បដ្ឋាន​ត្រី​ ​និង​ជម្រក​អភិរក្ស​សត្វ​លំដាប់​ពិភពលោក​ ​នឹង​លេចចេញ​ជារូបរាង​ក្នុងរយៈពេល២ឆ្នាំ​ទៀត​ ​នា​ខេត្តសៀមរាប​

ភ្នំពេញ​ ​៖​ ​សមាគម​អ្នក​វិនិយោគ​អន្តរជាតិ​ថ្មី​មួយ​ក្រុម​ ​បាន​ប្រកាស​ចាប់ផ្តើម​បើក​គម្រោង​សាងសង់​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ​ ​និង​ជម្រក​អភិរក្ស​សត្វ​លំដាប់​ពិភពលោក​ ​នៅក្នុង​ភូមិ​សាស្រ្ត​ខេត្តសៀមរាប​ ​ដែល​មានឈ្មោះ​ថា​ ​Angkor​ ​Wildlife​ ​and​ ​Aquarium​ ​។​ ​

​ការប្រកាស​បើក​គម្រោង​ដ៏​ធំ​មួយ​នេះ​ ​បាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​ ​២៩ខែមេសា​ ​នា​និវេសនដ្ឋាន​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​កម្ពុជា​ ​ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​អ្នកវិនិយោគទុន​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​គម្រោង​ ​Angkor​ ​Wildlife​ ​and​ ​Aquarium​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ជា​ដៃគូ​រវាង​និ​យោគិន​កម្ពុជា​ ​ដែល​មាន​លោក​ ​ម៉េ​ង​ ​ហៀង​ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​វិនិយោគិន​ជប៉ុន​ ​ក្រោម​កិច្ចសហការ​ជាមួយនឹង​ ​International​ ​Concept​ ​Management​ ​Inc​.​ ​មក​ពី​សហរដ្ឋអាមេរិក​ ​ដែល​រៀបចំ​រចនា​ប្លង់​ ​គ្រប់គ្រង​គម្រោង​ ​និង​ប្រតិបត្តិ​ការ​ជល​វប្បដ្ឋាន​ ​និង​ឧទ្យាន​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​ ​។​ ​

គម្រោង​ក្រោម​ភាពជា​ដៃគូ​នេះ​ ​នឹង​ត្រូវ​វិនិយោគ​ទឹកប្រាក់​សរុប​ប្រមាណ​ ​៧០លាន​ដុល្លារ​អាមេរិក​ ​ចែកចេញជា​ ​៣ដំណាក់កាល​ ​លើ​ផ្ទៃដី​ទំហំ១០០ហិ​ក​តា​ ​នៅ​ភូមិ​ក្បូន​ ​ឃុំ​ខ្ចាស់​ ​ស្រុក​សូទ្រនិគម​ ​ខេត្តសៀមរាប​ ​ដោយ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ចុងខែ​ឧសភា​ ​ឆ្នំា២០១៩នេះ​ ​ដែល​ត្រូវ​ចំណាយពេល​សាងសង់​ ​២ឆ្នាំ​ ​និង​គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​ពាក់កណ្តាល​ឆ្នាំ២០២១​ ​។​ ​

​លោក​ ​Roger​ ​R​.​ ​Reynolds​ ​ប្រធាន​ក្រុមហ៊ុន​ ​Angkor​ ​Wildlife​ ​and​ ​Aquarium​ ​និង​ជា​ស្ថាបនិក​របស់​ ​ICM​ ​Inc​.​ ​បាន​មានប្រសាសន៍​ថា​ ​ត្រឹមតែ​ដំណាក់កាល​ទី១ប៉ុណ្ណោះ​ ​ការបង្កើត​ភាព​ទាក់ទាញ​ថ្មី​ ​នឹង​ធ្វើ​ឱ្យ​មាន​សក្តា​នុ​ពល​ជ​ម្រុ​ញ​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្តសៀមរាប​ ​បន្ត​ការ​ស្នាក់នៅ​ជាមធ្យម​ពាក់កណ្តាល​ថ្ងៃ​ទៅ​ហើយ​ ​។​ ​

​លោក​ ​Roger​ ​ថ្លែង​ថា​ ​“​យោង​តាម​ការពិភាក្សា​ដំបូង​បំផុត​របស់ខ្ញុំ​ជាមួយ​លោក​ ​ម៉េ​ង​ ​ហៀង​ ​ពួក​យើង​ទាំងពីរ​ ​យល់ស្រប​គ្នា​ថា​ ​មានលទ្ធភាព​អស្ចារ្យ​គួរ​ជាទី​រំភើប​ក្នុង​ការ​នាំមក​នូវ​មជ្ឈមណ្ឌល​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​ ​ទឹកប្រៃ​ ​ព្រមទាំង​ជម្រក​អភិរក្ស​សត្វ​ក្នុង​ការបម្រើ​នូវ​សេចក្តី​ត្រូវការ​ ​និង​ការសិក្សា​អប់រំ​ ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​ ​និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ដែល​ទស្សនា​ខេត្តសៀមរាប​”​។​ ​

​លោក​ ​Michael​ ​Newbill​ ​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​គម្រោង​នេះ​ ​ជា​គម្រោង​មួយ​ក្នុងចំណោម​ការ​វិនិយោគ​ធំជាង​គេ​របស់​អាមេរិក​នៅ​កម្ពុជា​ ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ ​។​ ​ម្យ៉ាងទៀត​ ​ដោយសារ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ ​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​ ​ទឹកប្រៃ​ ​និង​ដែក​ជម្រក​សត្វ​នេះ​ ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្នាក់​ពិភពលោក​ ​។​ ​​

ដោយឡែក​ ​លោក​ ​ទិត​ ​ចន្ថា​ ​រដ្ឋមន្រ្តី​ស្តីទី​ក្រសួងទេសចរណ៍​ ​បាន​សម្តែង​ការ​ស្វាគមន៍​ ​និង​គាំទ្រ​ ​ចំពោះ​ការ​ចាប់ផ្តើម​នូវ​គម្រោង​ដ៏​ធំ​មួយ​នេះ​ ​។​ ​លោក​ ​បាន​លើកឡើង​ថា​ ​វិស័យ​ទេសចរណ៍​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ​ចាត់ទុកជា​វិស័យ​អាទិភាព​ ​និង​ជា​សេដ្ឋកិច្ច​បៃតង​ ​។​ ​ក្នុង​ន័យ​នេះ​ ​រាជរដ្ឋាភិបាល​ ​គាំទ្រ​ ​និង​ស្វាគមន៍​រាល់​វិនិយោគិន​ពី​បណ្តា​ប្រទេស​នានា​ ​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​ចូលរួម​ ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ​។​

​បើ​តាម​លោក​ ​ទិត​ ​ចន្ថា​ ​កាលពី​ឆ្នាំ២០១៨​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ​៦.២​ ​លាន​នាក់​ ​កើនឡើង១១ភាគរយ​ ​ធៀប​ឆ្នាំ២០១៧​ ​ក្នុង​នោះ​ ​ភ្ញៀវ​ទេសចរ​អាមេរិក​ ​និង​អឺរ៉ុប​ ​នៅតែ​ស្ថិត​ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍​ធំ​ទាំង១០របស់​កម្ពុជា​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម