តាមពិតការសាកថ្មរាល់ថ្ងៃនេះ ភាគច្រើនសុទ្ធតែមិនត្រឹមត្រូវ
Review៖ មនុស្សមួយចំនួនធំតែងតែចូលចិត្តប្រើប្រាស់ទូរស័ព្ទស្របពេលកំពុងតែសាកថ្ម។ រីឯមនុស្សមួយចំនួនទៀតគឺនិយមប្រើប្រាស់រហូតដល់ភាគរយនៃថ្មទូរស័ព្ទធ្លាក់ចុះស្ទើរតែរលត់ទើបយកទៅបញ្ចូលថ្មក៏មានដែរ។ ការធ្វើដូចនេះបានបំផ្លាញថ្មទូរស័ព្ទរបស់អ្នកឱ្យឆាប់ខូច។ ជាពិសេសអ្នកមិនគួរសាកថ្មទូរស័ព្ទចោលពេញមួយយប់ ឬ នៅតែសាកវាចោលនៅពេលដែលវាពេញបាន១០០%ឡើយ ព្រោះវាអាចប៉ះពាល់ដល់ថ្មទូរស័ព្ទរបស់អ្នកជាខ្លាំង។
លោក Ronald Ho អ្នកគ្រប់គ្រងគម្រោង Google បានមានប្រសាសន៍ថា ជាទូទៅ ការសាកថ្មទូរស័ព្ទលើសកម្រិត ឬ ការសាកថ្មទូរស័ព្ទញឹកញាប់ពេកវាជារឿងមិនត្រឹមត្រូវឡើយ។ លោកបានបន្ថែមថា ថ្មទូរស័ព្ទទទួលថាមពលពីចរន្តអគ្គិសនីតាមរយៈឆ្នាំងសាកនៅក្រោមកម្រិតថ្ម១០០% នៅពេលដែលថ្មទូរស័ព្ទពេញបាន១០០%ហើយ បានន័យថាថ្មទូរស័ព្ទគឺបានបញ្ឈប់ដំណើរការដោយខ្លួនឯងហើយ ព្រោះជៀសវាងការពេញហួសកម្រិតដែលអាចចោទជាបញ្ហាបាន។
តាមរយៈវេបសាយដែលពិព័រណ៍នាពីការប្រើប្រាស់ថ្មីទូរស័ព្ទ បានកត់សម្គាល់ថា អ្នកគួរសាកថ្មទូរស័ព្ទនៅពេលដែលទូរស័ព្ទរបស់អ្នកធ្លាក់នៅសល់កម្រិត៥០% ចំណែកឯខាង Apple ក៏បានបញ្ជាក់ដែរថា ការសាកថ្មទូរស័ព្ទចាប់ពីថ្មនៅសល់៥០% វាអាចជួយឱ្យថ្មទូរស័ព្ទមានអាយុកាលវែងបាន ម៉្យាងទៀតទូរស័ព្ទរបស់អ្នកនឹងដើរយឺតនៅកម្រិតថ្មដែលធ្លាក់ចុះនៅកម្រិត៣០% ទៅ ៥០%។ ដូច្នេះ ការសាកថ្មទូរស័ព្ទនៅពេលព្រឹកវាជារឿងដែលប្រសើរជាងការដែលអ្នកសាកថ្មទូរស័ព្ទចោលពេញមួយយប់៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍