ផ្ទុះសង្គ្រាមពាក្យសម្ដី រឿង Bieber ថា Eminem មិនស្គាល់បទរ៉េបសម័យទំនើប
អាមេរិក៖ សង្គ្រាមពាក្យសម្ដីតារាចម្រៀងរ៉េប នៅសហរដ្ឋអាមេរិក បានផ្ទុះឡើង បន្ទាប់ពីតារាចម្រៀង Justin Bieber បានសរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram ថា តារាចម្រៀងរ៉េប Eminem មិនស្គាល់បទរ៉េបបែបសម័យទំនើប កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
ការបង្ហោះរបស់ Bieber គឺក្រោយពី Eminem ដែលមានវ័យ ៤៦ឆ្នាំ រិះគន់អ្នកចម្រៀងរ៉េប សម័យបច្ចុប្បន្នថា ពួកគេរ៉េបខ្សិបៗ ផ្ទុយពីរ៉េបជំនាន់របស់គាត់។ Eminem បានសំដៅលើតារាចម្រៀងរ៉េបចំនួន ដូចជា Drake, Lil Pump, Lil Yachty ជាដើម។ យ៉ាងណាក៏ដោយ Eminem មិនទាន់បានឆ្លើយតបទៅនឹងការលើកឡើងរបស់ Bieber នោះទេ។
គួរបញ្ជាក់ផងដែរថា Bieber ដែលមានវ័យ ២៥ឆ្នាំ ចាប់ផ្ដើមល្បី និងទទួលការការគាំទ្រពីសំណាក់អ្នកគាំទ្រ ជាពិសេសយុវវ័យ នៅពេលចេញបទ Baby កាលពីឆ្នាំ២០១០។ Bieber បានចេញអាល់ប៊ុមចុងក្រោយ របស់ខ្លួន កាលពីឆ្នាំ២០១៥ ហើយគ្រោងចេញអាល់ប៊ុមថ្មី នៅក្នុងឆ្នាំ២០១៩នេះ ដែលទំនងជាច្រៀងរួមគ្នាជាមួយ Ed Sheeran ៕
ប្រភព៖ Channel News Asia
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Justin Bieber

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍