Connect with us

ក្មេង​ថៃ១២នាក់​ ​ដែល​ជាប់​ក្នុង​ល្អាង​ភ្នំ​ ​បាន​ជាង១លាន​ដុល្លារ​ ​ក្នុង​ការ​សម្តែង​រឿង​ពិត​ដែល​គ្រោង​ចាក់​នៅ​លើ​ ​Netflix​

​ថៃ​៖​ ​ក្មេង​ៗ​ ​១២នាក់​ ​ដែល​បាន​ជាប់​នៅក្នុង​ល្អាង​ភ្នំ​ថាម​ហ្លូង​ ​ជាង​ ​២សប្ដាហ៍​ ​កាលពី​ខែមិថុនា​ ​ឆ្នាំ២០១៨កន្លងទៅ​ ​នឹង​ទទួល​បាន​ក្នុង​ម្នាក់​ ​៣លាន​បាត​ ​ឬ​ ​៩៤០០០ដុល្លារ​អាមេរិក​ ​សម្រាប់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ថត​ខ្សែភាពយន្ត​ ​ដែល​បង្ហាញ​ពី​រឿងរ៉ាវ​របស់​ពួកគេ​ ​នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

​តំណាង​ក្រុមហ៊ុន​ ​Netflix​ ​និង​ផលិតកម្ម​ ​SK​ ​Global​ ​Entertainment​ ​ដែល​បាន​ថត​ខ្សែភាពយន្ត​ ​”​Crazy​ ​Rich​ ​Asians​”​ ​បាន​ប្រកាស​ពី​ការ​ចាប់ដៃ​គូ​សហការ​ ​នៅ​ទីក្រុង​បាងកក​ ​ដើម្បី​ផលិត​ខ្សែភាពយន្ត​នេះ​ឡើង​។​ ​ក្រុមហ៊ុន​ទាំងពីរ​ ​បាន​ទទួល​សិទ្ធិ​ពី​ក្រុមហ៊ុន​ ​13​ ​Thumluang​ ​Co​.​ ​Ltd​.​ ​ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ ​ដោយ​រដ្ឋាភិបាល​ថៃ​ ​ដើម្បី​ជា​ស្ថាប័ន​តំណាង​ឱ្យ​ក្រុមបាល់ទាត់​ ​”​ជ្រូកព្រៃ​”​ ​ដែល​មាន​សមាជិក​កុមារ​ទាំង​ ​១២នាក់​ ​និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ​ ​ដែល​បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​ថាម​ហ្លូង​។​

​លោក​ ​Jon​ ​M​.​ ​Chu​ ​ដែល​បាន​ដឹកនាំ​ខ្សែ​ភាព​យន្ត​ហូលី​វូដ​ ​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ ​”​Crazy​ ​Rich​ ​Asians​”​ ​និង​លោក​ ​Nattawut​ ​Poonpiriya​ ​ផលិតករ​ថៃ​ ​នឹង​សហការ​គ្នា​ដឹកនាំ​ថត​ខ្សែភាពយន្ត​ល្អាង​ភ្នំ​ថាម​ហ្លូង​នេះ​ ​ហើយ​ទឹកប្រាក់​ ​១៥ភាគរយ​ ​ដែល​បាន​ពី​ចំណូល​នៃ​ការ​ចាក់​បញ្ចាំង​នៅ​លើ​ ​Netflix​ ​នឹង​ត្រូវ​បរិច្ចាគ​ ​ទៅ​ឱ្យ​អង្គការ​សប្បុរសធម៌​នានា​៕​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម