ព្រះមហាក្សត្រ ហ្សកដានី បញ្ជាក់ឡើងវិញពីគោលជំហរព្រះអង្គ លើបញ្ហាប៉ាឡេស្ទីន
ព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្សកដានី បានបញ្ជាក់ពីគោលជំហររបស់ប្រទេសនេះជាថ្មីម្តងទៀត លើបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយ បង្កើតរដ្ឋចំនួន២ ដែលជាការធានាអោយមានការបង្កើតនូវរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយ ដោយមានទីក្រុង ជេរ៉ូហ្សាឡឹម ខាងកើត ជារដ្ឋធានី ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ព្រះមហាក្សត្រ Abdullah II បានមានបន្ទូលទៅកាន់សមាជិករាជរដ្ឋាភិបាល អំពីលទ្ធផលនៃព្រះរាជដំណើរទស្សនៈកិច្ចរបស់ព្រះអង្គកាលពីពេលថ្មីៗនេះ ទៅកាន់សហរដ្ឋអាមេរិក ដែលរួមមានទាំងជំនួបទ្វេរភាគីជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក ជាច្រើនរូបទៀត ។
ព្រះមហាក្សត្រ Abdullah II បានមានបន្ទូលអះអាងថា មិនមានការដាក់សម្ពាធណាមួយមកលើប្រទេសហ្សកដានីនោះទេ ព្រមទាំងទាត់ចោលនូវរាល់ពាក្យចចាមអារាមនានា ផងដែរ ។
ព្រះមហាក្សត្រ ហ្សកដានី ក៏បានមានបន្ទូលអះអាងថា ក្នុងជំនួបនានា ព្រះអង្គ បានជំរុញនិងលើកទឹកចិត្តអោយមានការមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសហ្សកដានី ដើម្បីបង្កើតឪកាសការងារ ហើយអាទិភាពចម្បងរបស់ព្រះអង្គ គឺប្រយុទ្ធប្រឆាំងនឹង ភាពក្រីក្រ និង អាត្រាអ្នកអត់ការងារ ក្នុងប្រទេស ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍