តារាល្បីៗជាច្រើនត្រូវបានចាងហ្វាងកាសែតស្នេហាជាតិ ថតបាននៅពេលកំពុងលេងល្បែងស៊ីសង (មានវីដេអូ)
ភ្នំពេញ៖ រឿងកើតឡើងនៅភូមិគ្រឹះមួយកន្លែងដែលមិនគួរឱ្យជឿ នៅពេលដែលចាងហ្វាងកាសែតស្នេហាជាតិ លោកសាន ប៊ុនធឿន បានចូលទៅថតផ្សាយផ្ទាល់បាននៅពេលតារាល្បី ទាំងនោះកំពុងតែប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់។
លោក សាន ប៊ុនធឿន ចាងហ្វាងការសែតស្នេហាជាតិដែលទស្សនិកជនស្គាល់រូបគាត់មកហើយ ស្រាប់ក្នុងពេលនេះលោក បានធ្វើការផ្សាយផ្ទាល់ដោយផ្តិតយករូបភាពរបស់តារា សម្តែងជាច្រើនដែលកំពុងតែលេងល្បែងខុសច្បាប់ជុំគ្នានៅក្នុងភូមិគ្រឹះមួយកន្លែង។
ករណីនៃការលេងល្បែងជុំគ្នានេះ យើងឃើញមានសិល្បៈករ សិល្បៈការនី ដូចជា៖ លោក វី ជីវ័ន្ត កញ្ញា កុសុម៉ា នាយ ព្រែក កញ្ញា ដួង ម៉ានិច និង តារាសម្តែងជាច្រើនដួងទៀត។ តែជាចុងក្រោយបែរជារឿងដែលអស់សំណើចទៅវិញ ហើយមិនស្មានថាការផ្សាយរបស់ចាងហ្វាងកាសែត លោក សាន ប៊ុនធឿន គ្រាន់ជាការផ្សាយលេងសើចទៅវិញ ព្រោះតារាសម្តែង និងលោក សាន ប៊ុនធឿន កំពុងថតវីដេអូរឿងកំប្លែងរបស់ តាប៊ុយ ក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ។ វីដេអូនេះធ្វើឱ្យទស្សិកជនបាក់ចង្កះ ហើយខំតែចុចមើលគ្រប់ៗគ្នា។ តាមការពិតគឺចាញ់បោក លោក សាន ប៊ុនធឿន ទៅវិញសោះ។
សូមបញ្ជាក់នេះគ្រាន់តែជាការសម្តែងកំប្លែងក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ដែលជាឈុតឆាកតម្រូវឱ្យពួកគាត់ដែលជាតារាសម្តែងត្រូវលេងល្បែងស៊ីសងដើម្បីស៊ី និង សាច់រឿង៕
ទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- បំណុលផ្ទះជំពាក់ស្នេហ៍

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍