Connect with us

វ៉ាន់​ ​ម៉ូ​និច​ ​ទទួល​កាដូ​ជាទី​គាប់ចិត្ត​ពី​ស្វាមី​

​ភ្នំពេញ​៖​ ​អតីត​តារា​សម្តែង​រូប​ស្រស់​សោភា​ ​ស៊ិច​ស៊ី​ ​អ្នកនាង​ ​វ៉ាន់​ ​ម៉ូ​និច​ ​បច្ចុប្បន្ន​នេះ​កំពុងតែ​រស់នៅ​ក្នុង​ម្លប់​សុភមង្គល​ជាមួយនឹង​ស្វាមី​ ​បន្ទាប់ពី​អ្នកនាង​ចាកចេញ​ពី​វិថី​សិល្បៈ​។​ ​​ថ្មី​ៗ​នេះ​ស្រាប់តែ​ស្វាមី​របស់​អ្នកនាង​ ​វ៉ាន់​ ​ម៉ូ​និច​ ​បាន​ធ្វើ​រឿង​មួយ​ដល់​ភរិយា​របស់​ខ្លួន​ ​ដោយ​ឱ្យ​អ្នកនាង​ ​វ៉ាន់​ ​ម៉ូ​និច​ ​ឃើញ​ហើយ​ស្រក់​ទឹកភ្នែក​ ​នៅពេល​ទទួល​កា​ដូរ​ដ៏​ធំ​ពី​ស្វាមី​នៅ​រថ​យន្ត​ស្ព័រ​ទំនើប​មួយ​គ្រឿង​ម៉ាក​ ​BMW​ ​ដែល​ ​មានតម្លៃ​ជាង​ ​១០ម៉ឺន​ដុល្លារ​ ​ដែល​ធ្វើ​ឱ្យ​អ្នកនាង​ ​មាន​អារម្មណ៍​រំភើប​ ​ត្រេកអរ​ ​និង​ ​រីករាយ​ជា​ខ្លាំង​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ ​អ្នកនាង​ ​វ៉ាន់​ ​ម៉ូ​និច​ ​ក៏​ទទួល​បាន​នៅ​កាដូ​ដ៏​ធំ​មួយទៀត​ ​គឺ​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​ ​ដែល​កំពុង​សាងសង់​ជិត​រួចរាល់​ហើយដែល​ពិតជា​ធ្វើ​ឱ្យ​អ្នកនាង​រំភើប​យ៉ាង​ខ្លាំង​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម