ដឹងអត់ថានរណាខ្លះបានជាប់ឈ្មោះជាកំពូលតារាសម្តែងប្រុសប្រចាំប្រទេសថៃក្នុងឆ្នាំ ២០១៩ នេះ?
ថៃ៖ នៅក្នុងប្រទេសថៃ មានតារាសម្តែងប្រុសដែលសង្ហារ និងជាកូនកាត់ជាច្រើន។ ប៉ុន្តែមានតារាសម្តែងប្រុសតែ ៥ នាក់ប៉ុណ្ណោះ ដែលបានជាប់ឈ្មោះជាកំពូលតារាសម្តែងប្រុសប្រចាំប្រទេសថៃក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែសមត្ថភាពក្នុងការសម្តែងរបស់ពួកគេ ដែលបានធ្វើឱ្យពួកគេទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ និង នៅបណ្តាប្រទេសផ្សេងៗមួយចំនួនផងដែរ។ កំពូលតារាសម្តែងប្រុសប្រចាំប្រទេសថៃក្នុងឆ្នាំ ២០១៩ នេះ មានដូចជា៖
- លោក Nadech Kugimiya គឺជាកំពូលតារាសម្តែងម្នាក់ ដែលបានរក្សានូវប្រជាប្រិយភាពរបស់គាត់ ចាប់តាំងពីពេលបង្ហាញខ្លួនរបស់គាត់រហូតដល់បច្ចុប្បន្ន។ ខ្សែភាពយន្តថ្មីរបស់គាត់ដែលមានចំណងជើងថា “My Love From Another Star” រំពឹងថានឹងចាក់ផ្សាយក្នុងពាក់កណ្តាលឆ្នាំ ២០១៩ នេះហើយ។
- លោក Pope Thanawat បានក្លាយជាកំពូលតារាសម្តែងម្នាក់របស់ប្រទេសថៃ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគដ៏ល្បីដែលមានចំណងជើងថា “បុព្វេសន្និវាស” ។ លោកនឹងសម្តែងរឿងថ្មីជាមួយ Bella Ranee នៅក្នុងឆ្នាំនេះផងដែរ។
- លោក James Jirayu ប្រជាប្រិយភាពរបស់លោក James Jirayu បានហក់ឡើងយ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងក្នុងរឿង “Krong Karm” ។
- លោក Mario Maurer នៅដើមឆ្នាំនេះលោក Mario Maurer ទទួលបានជោគជ័យយ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងក្នុងរឿង “Thong Aek Mor Yah Tah Chalong” ជាមួយ Kimmy Kimberley។
- លោក Mark Prin Mark ក៏កំពុងតែត្រៀមរឿងថ្មីសម្រាប់ឆ្នាំនេះ ដើម្បីរក្សានូវប្រជាប្រិយរបស់គាត់ផងដែរ។
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍