G-Devith សុំត្រឹមតែរស់នៅស្ងប់សុខតែប៉ុណ្ណោះ
ភ្នំពេញ៖ បន្ទាប់ពីបានចេញបទថ្មីដែលមានចំណងជើងថា “បង្វិលភព” មក លោក G-Devith បានទទួលមតិជាច្រើនសម្រាប់បទថ្មីនេះ ដែលខ្លះគាំទ្រចំពោះគំនិតច្នៃប្រឌិតរបស់គាត់ និងខ្លះទៀតរិះគន់ថា គាត់ចេញតែបទបែកស្លុយ និងស្តាប់មិនបានផងដែរ។ មិនយូរប៉ុន្មានមក Dj អាចារ្យធំ ដែលប្រិយមិត្តជាច្រើនស្គាល់គាត់យ៉ាងច្បាស់ដោយការរិះគន់របស់គាត់ បានរិះគន់លោក G-Devith ដោយបានបញ្ចេញមតិរិះគន់ខ្លាំងៗ និងប្រើភាសាអសុរ សទៅកាន់លោក G-Devith ដែលគេគិតថា G-Devith កំពុងតែបំពុលសង្គម។ ទ្រាំទ្រនឹងពាក្យសម្តីប្រមាថទៅដល់គ្រួសាររបស់ខ្លួនមិនបាន លោក G-Devith បានធ្វើការបង្ហោះវីដេអូ តបទៅកាន់ Dj អាចារ្យធំ វិញខ្លាំងផងដែរ។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាមក ក៏មានអ្នកចេញមកអន្តរាគមដើម្បីឱ្យលោក G-Devith និង Dj អាចារ្យធំ បញ្ឈប់ការឈ្លោះប្រកែកគ្នាផងដែរ។ ប៉ុន្តែលោក G-Devith ក៏បានបង្ហោះសារបន្ថែមទៀតថា សូមកុំបន្ទោសគាត់អី គាត់មិនមែនជាអ្នកបង្ករឿងនេះទេ លោកគ្រាន់តែចង់រស់នៅស្ងប់សុខតែប៉ុណ្ណោះ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- G-Devith
- តារាខ្មែរ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍