ចែកទុរេន៣ពាន់តោននៅ...
ប្រទេសថៃ៖ ថ្មីៗនេះនៅវត្តថាម៉ៃ ស្ថិតក្នុងស្រុក ក្រាធុនបាន ខេត្តជាប់សមុទ្រ សមុត្តសាខននៃ ប្រទេសថៃ មានមនុស្សយ៉ាងច្រើនកុះករបានសំដៅទៅវត្តមួយនេះទាំងព្រឹកថ្ងៃពុធដោយមិនមែនទៅបន់ស្រន់អ្វីទេ ហើយផ្ទុយទៅវិញដើម្បីទៅទទួលយកទុរេនដោយឥតគិតថ្លៃ។
ទុរេនប្រហែល៣តោនដែលបានចែកជូនមិនគិតថ្លៃពីចម្ការមួយដែលស្ថិតនៅភាគខាងកើតខេត្តចន្ថាបុរី ដើម្បីរំលឹកដល់ព្រះដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត និងដើម្បីថ្វាយព្រះពរដល់មហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន ក្នុងឱកាសឡើងគ្រងរាជសម្បត្តិនៅចុងសប្តាហ៍នេះ ក្នុងឱកាសឡើងគ្រងរាជ្យសម្បត្តិនៅចុងសប្តាហ៍នេះ។
ទុរេនត្រូវបានដាក់នៅលើចានសម្រាប់អ្នកដែលចង់ភ្លក់រសជាតិស្តេចផ្លែឈើមួយនេះ ក្រៅពីផ្លែទុរេន ក៏មានផ្តល់ជូននូវស៊ុតចំនួន១ម៉ឺនគ្រាប់ ថែមទាំងបង្អែមគ្រប់មុខជាច្រើនទៀត។ យោងទៅតាមការរាយការណ៍នៅតំបន់នោះបានបញ្ជាក់ថា មនុស្សជាច្រើនរួមទាំងពលករផងបាននាំគ្នាទៅទីនោះក្រោយពេល ឮ ពីមាត់មួយទៅមាត់មួយតៗគ្នាមកអំពីដំណឹងចែកជូនទុរេនដោយឱ្យឥតគិតថ្លៃនេះ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍