ទម្លាប់ទាំង៥យ៉ាងដែលអ្នកគួរយកគំរូតាមតួអង្គ Iron Man
ហូលីវូដ៖ មនុស្សមិនតិចនាក់ទេដែលគាំទ្រការសម្តែងរបស់តារាហូលីវូដដ៏ល្បីដែលមានសមត្ថភាពអាចរកចំណូលបានខ្ពស់ជាងគេម្នាក់នេះ។ ភាពយន្តរបស់លោកតែងតែធ្វើឱ្យមានការភ្ញាក់ផ្អើល ជាពិសេសថ្មីៗនេះផងដែរ ការចេញនូវរឿង Avengers Endgame ដែល Robert Downey Jr.,បានក្លាយជាតួសំខាន់ក្នុងការសម្លាប់ថាណូសឱ្យកក្រើករោងភាពយន្តជាថ្មីម្តងទៀត លោកបានចូលប្រឡូកក្នុងវិស័យនេះតាំងពីលោកមានអាយុ៥ឆ្នាំ មកម្ល៉េះ។ លោកបានរៀបរាប់ពីទម្លាប់ និងទស្សនៈការគិតរបស់លោកដូចខាងក្រោម៖
- រាល់ការលេងគឺដើម្បីទទួលបានជ័យជម្នះ៖ អ្នកមិនអាចសម្រេចអ្វីមួយឡើយប្រសិនបើអ្នកមិនហ៊ានប្រថុយ អ្នកត្រូវលេង ឬ ធ្វើអ្វីមួយដើម្បីឈ្នះ មិនមែនគ្រាន់តែជាការឈ្នះនៅក្នុងចិត្តឡើយ។
- លុយមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ៖ លោកអ្នកប្រាកដជានឹកស្មានមិនដល់ថា Downey គឺជាតារាសម្តែងដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេដែលអាចឱ្យលោកសោយសុខបានពេញមួយជីវិតដោយមិនបាច់ធ្វើការងារអ្វីទាល់តែសោះក៏បាន ប៉ុន្តែលោកបានច្រានចោលគំនិតទាំងនេះព្រោះលោកគិតថាយើងមិនអាចដឹងឡើយថានឹងមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែក។
- មិនព្យាយាមធ្វើជាវីរៈបុរសសម្រាប់មនុស្សគ្រប់គ្នាទេ៖ ក្នុងការប្រឡូកក្នុងវិស័យភាពយន្តអស់រយៈពេល១០ឆ្នាំ វាជារឿងសមហេតុសមផលដែល Downey នឹងក្លាយជាវីរៈបុរសរបស់កូនប្រុសលោក ប៉ុន្តែជាក់ស្តែងលោកមិនបានចង់ក្លាយជាវីរៈបុរសរបស់អ្នកណាឡើយព្រោះលោកគិតថា វីរៈបុរសគឺអាស្រ័យលើបទពិសោធន៍របស់មនុស្ស លោកគិតថាពាក្យវីរៈបុរសមិនមែនជាងារតែមួយមុខទេ តែវាជាសកម្មភាពទៅវិញ។
- លោករៀនធ្វើអ្វីដែលពិបាក និងមិនមានស្តាយក្រោយ៖ កាលពីក្មេង ពេលមួយដែលលោកឃ្លានលោកបានទូរស័ព្ទទៅឪពុករបស់លោក ប៉ុន្តែឪពុករបស់លោកបែរជាប្រាប់ឱ្យលោកទៅរកការងារធ្វើទៅវិញ ចំណែកឯមិត្តភក្តិរបស់លោក ផ្ទុយពីការដែលប្រញាប់មកជួយលោក ត្រឡប់ទៅជាមិនព្រមទទួលទូរស័ព្ទរបស់លោក ចុងក្រោយលោកត្រូវស្វែងរកការងារធ្វើដោយខ្លួនឯង។
- មនុស្សគ្រប់គ្នាអាចក្រោកឡើងនៅពេលដែលដួលម្តងៗ៖ ទាំងអស់គ្នាគឺសុទ្ធតែខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យ ហើយអ្នកនឹងអស់សង្ឃឹមនៅពេលដែលអ្នកមិនអាចសម្រេចតាមគោលដៅ នៅពេលនោះអ្នកនឹងកាន់តែដួលខ្លាំង ប្រសិនបើអ្នកបារម្ភថាវាយឺតពេក ឬមួយធ្វើមិនបានល្អគ្រប់គ្រាន់៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍