Connect with us

ហេតុអ្វី​ទុរេន​ឆ្នាំនេះ​ឆាប់​ទុំ​លឿន​ជាង​រាល់​ឆ្នាំ​?​

​ភ្នំពេញ​៖​ ​ទុរេន​គឺជា​ស្តេច​ផ្លែឈើ​ដែល​មនុស្សជា​ច្រើន​ចូលចិត្ត​ពិសា​ ​ហើយ​ផ្លែឈើ​មួយ​មុខ​នេះ​គឺ​មានតែ​នៅ​រដូវវស្សា​តែប៉ុណ្ណោះ​ចន្លោះ​ពី​ពាក់កណ្តាល​ខែឧសភា​រហូតដល់​ខែកក្កដា​។​ ​ផ្លែ​ទុរេន​ឆ្នាំនេះ​គឺ​ទុំ​លឿន​ដោយសារតែ​អាកាសធាតុ​គឺ​ក្តៅ​ជាង​រាល់​ឆ្នាំ​ ​ដូចនេះ​ការ​ប្រមូល​ផល​ក៏បាន​លឿន​ផង​ដែរ​ ​ហើយ​នេះ​ក៏​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ ​និង​ទន្ទឹងរង់ចាំ​អស់​រយៈ​មួយឆ្នាំ​មក​ហើយ​ ​ព្រោះ​វា​ជា​ផ្លែឈើ​ដែល​មានឱជារស​ឈ្ងុយឆ្ងាញ់​ ​និង​អាចយ​ក​ទៅ​ធ្វើជា​បង្អែម​បាយដំណើប​ទុរេន​យ៉ាង​ឆ្ងាញ់​ពិសា​ ​និង​របស់​បរិភោគ​ជាច្រើន​ទៀតផង​ដែរ​។​ ​

ជាង​នេះ​ទៅទៀត​ ​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​ ​ផ្លែឈើ​មួយ​មុខ​នេះ​ផ្ទុក​ទៅ​ដោយ​ថាមពល​ ​សារធាតុ​រ៉ែ​ ​ប៉ូតាស្យូម​ ​និង​វីតាមីន​ជាច្រើន​ ​ដែល​ទុរេន១០០ក្រាម​ស្មើរ​នឹង១៤៧កាល​ឡូរី​ ​ដែល​វា​មានប្រយោជន៍​សម្រាប់​អ្នក​ដែល​ចង់​មាន​កម្លាំង​ភ្លាម​ៗ​ ​ព្រោះ​វា​មិន​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​អាក្រក់​ ​និង​កូ​ឡេ​ស្តេ​រ៉ូ​លនៅ​ក្នុង​ឈាម​នោះ​ទេ​។​ ​ម៉្យាងទៀត​ការ​បរិភោគ​សមស្រប​ទៅតាម​កម្រិត​អាច​ជួយ​ដល់​ការ​បន្ទន់​លាមក​ ​ព្រោះ​វា​សម្បូរទៅដោយ​ជាតិ​សរសៃ​ ​ជួយការ​ពារ​ភ្នាស​ពោះវៀនធំ​ ​និង​កម្ចាត់​ជាតិគីមី​ចេញពី​ពោះវៀនធំ​ផង​ដែរ​។​

​បន្ថែម​ពីនេះ​ផង​ដែរ​ ​ទុរេន​មាន​អត្ថ​ប្រយោជន៍​ធំៗ​ចំនួន១០​ ​ផ្តល់​ថាមពល​បាន​យ៉ាង​ល្អ​ ​ជា​ថ្នាំ​ធម្មជាតិ​ដែល​ជួយ​ប្រឆាំង​ជំងឺ​បាក់ទឹកចិត្ត​ ​ជួយ​សុខភាព​ឆ្អឹង​ ​និង​ធ្មេញ​ ​ពន្យា​ភាព​ចាស់​ជាង​វ័យ​ ​សម្រួល​ប្រព័ន្ធ​រំលាយអាហារ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ​ជួយ​ថែទាំ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ឱ្យ​មាន​លំនឹង​ល្អ​ ​ការពារ​ជំងឺ​សរសៃឈាម​បេះដូង​ ​ប្រយោជន៍​សម្រាប់​អ្នក​ខ្វះឈាម​ ​និង​ជួយ​ឱ្យ​ចំណង់​ផ្លូវភេទ​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​ផង​ដែរ​។​ ​ហើយ​យើង​ក៏​សូម​បញ្ជាក់​ដែរ​ថា​ ​ត្រូវ​បរិភោគ​ក្នុង​បរិមាណ​សមរម្យ​ ​ព្រោះ​ការ​បរិភោគ​ច្រើនពេក​ក៏​មិនមែន​ជាការល្អ​សម្រាប់​សុខភាព​ដែរ​៕​

 

អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម