អូស្រ្តាលី នឹងជួយដល់ឥណ្ឌូនេស៊ី សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ និង ការស្តារឡើងវិញ ក្រោយកើតមានគ្រោះរញ្ជួយដី
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull នៅថ្ងៃនេះ បានអះអាងថា នឹងផ្តល់នូវការជួយគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងប្រតិបត្តិការជួយសង្រ្គោះ និង ស្តារឡើងវិញ ក្រោយកើតមានគ្រោះរញ្ជួយដី នៅថ្ងៃម្សិលម៉ិញ នៅកោះទេសចរណ៍ឡុមបុក ។
នាយករដ្ឋមន្រ្តីអូស្រ្តាលី ក៏បានបញ្ជាក់ផងដែរថា មិនមានពលរដ្ឋអូស្រ្តាលី រងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដីដែលមានកម្រិត ៧ រីចទ័រ នៅកោះទេសចរណ៍នោះទេ ។ ព្រមជាមួយនេះ នៅពេលកើតហេតុ រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Peter Dutton ក៏កំពុងតែស្ថិតនៅលើកោះនោះដែរ ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាគោលដៅទេសចរណ៍ដ៏គួរអោយទាក់ទាញសម្រាប់ពលរដ្ឋអូស្រ្តាលី ហើយលោក នាយករដ្ឋមន្រ្តី អូស្រ្តាលី បានលើកឡើងថា ស្ថានកុងស៊ុល កំពុងបន្តការងាររបស់ខ្លួន ដើម្បីបញ្ជាក់ពីសុវត្ថិភាពពលរដ្ឋអូស្រ្តាលី នៅលើកោះ ដែលកើតមានគ្រោះរញ្ជួយដីនោះ ។
បើតាមអាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ថា រហូតមកទល់ព្រឹកថ្ងៃ ច័ន្ទនេះ មនុស្សចំនួន ៨២នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ និង រាប់ រយនាក់ទៀត បានរងរបួស ។ ភាគច្រើននៃអ្នកស្លាប់ គឺដោយសារតែ ការរលំបាក់ផ្ទះសម្បែង នៅពេលមានរញ្ជួយដី ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍