អាជ្ញាធរជាតិអប្សរា ដកហូត និងកាត់ដើមឈើ ៣០ដើម នៅបរិវេណប្រាសាទចំនួន៣នៅតំបន់អង្គរ
សៀមរាប៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានជូនដំណឹងកាលពីពេលថ្មីៗនេះថា អាជ្ញាធរ នឹងធ្វើការកាត់ដកហូតដើមឈើ ពាក់កណ្ដាលដើម និងកាត់មែកឈើ នៅក្នុងបរិវេណប្រាសាទបេងមាលា ប្រាសាទធម្មនន្ទ និងប្រាសាទចៅសាយទេវតា។
យោងតាមសេចក្ដីជូនដំណឹងដដែលឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើងាប់ និងរស់ចំនួន ១៧ដើម កាត់ដើមឈើពាក់កណ្ដាលដើម ១ដើម និងកាត់ក្រីមែកឈើចំនួន ២ដើម សរុប ២០ដើម ស្ថិតនៅបរិវេណប្រាសាទបេងមាលា។ ជាមួយគ្នានេះ អាជ្ញាធរ នឹងកាត់ដកហូតដើមឈើងាប់ ៣ដើម កាត់ដកហូតដើមឈើពាក់កណ្ដាលដើម ១ដើម និងកាត់ក្រីមែកឈើ ៦ដើម សរុប ១០ដើម ស្ថិតនៅក្នុងបរិវេណប្រាសាទធម្មនន្ទ និងប្រាសាទចៅសាយទេវតា។
សេចក្ដីជូនដំណឹងខាងលើបន្ថែមថា ការងារនេះ គឺដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ការងារនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ រហូតដល់បញ្ចប់ការងារ៕
ប្រាសាទបេងមាលា
ប្រាសាទធម្មនន្ទ
ប្រាសាទចៅសាយទេវតា
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍