Connect with us

ពិតជា​ទំនើប​មែន​!​ ​សូម​ទស្សនាការ​សម្អាត​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ (មានវីដេអូ)

ខេត្ត​ព្រះសីហនុ​៖​ ​ដោយសារតែ​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​មានការ​ផ្លាស់​ប្តូរ​ជា​ខ្លាំង​ដោយសារ​កំណើនប្រជាជន​មក​រស់នៅ​ទីនេះ​ ​ជាពិសេស​ភ្ញៀវ​ទេសចរ​បរទេស​។​ ​​មួយ​រយៈ​ចុងក្រោយ​នេះ​បរិស្ថាន​ស្ទើរគ្រប់​កន្លែងនៅ​ក្នុង​ខេត្ត​មួយ​នេះ​ ​ជាពិសេស​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​គឺ​គ្រប​ដណ្តប់​ទៅ​ដោយ​សំរាមពាសពេញ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​អា​ត្រា​នៃ​អ្នកទេសចរ​ក្នុង​ស្រុក​ធ្លាក់ចុះ​យ៉ាង​គំហុក​។​ ​

​ដូចនេះ​ហើយ​ទើប​មន្ទីរ​ទេសចរណ៍​ ​ខេត្ត​ព្រះសីហនុ​ ​បាន​ដឹកនាំ​កម្លាំង​មួយ​ក្រុម​តូច​ ​ដើម្បី​ចុះ​សម្អាត​នៅ​តាម​ឆ្នេរ​ដោយ​ប្រើ​ម៉ាស៊ីន​ត្រាក់ទ័រ​ ​និង​ម៉ា​ស៊ី​នមួយទៀត​ដើម្បី​បោសសម្អាត​សំរាម​។​ ​តាមរយៈ​សកម្មភាព​ដូច​មាននៅ​ក្នុង​រូប​ ​និង​វីដេអូ​នេះ​ស្រាប់​ ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​នឹង​ត្រឡប់មកវិញ​ជាមួយនឹង​បរិស្ថាន​ដ៏​ស្រស់​ត្រកាល​ ​និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​ដូច​ពីមុន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ជាមិនខាន​។​ ​

សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៖​

​ប្រភព​ ​មន្ទីរ​ទេសចរណ៍​ ​ខេត្ត​ព្រះសីហនុ​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម