Connect with us

ពាក្យសុំ​បួស​ត្រូវ​បាន​បិទ​លែង​ចែក​ពាក្យ​បន្ត​ទៀត​ដោយសារ​ចំ​នួន​អ្នក​ចង់​បួស​មាន​ច្រើនពេក​

​សៀមរាប​៖​ ​ធ្លាប់តែ​ឃើញ​ការទិញ​ពាក្យ​ដើម្បី​សុំ​ប្រឡង​ ​ពាក្យសុំ​ចូលរៀន​ ​ពាក្យសុំ​ធ្វើការ​ ​ប៉ុន្តែ​ឥឡូវ​គឺ​មាន​ពាក្យសុំ​បួស​សម្រាប់​ថ្ងៃ​វិសាខបូជា​ខាងមុខនេះ​ដែល​លោកអ្នក​គ្រប់គ្នា​ប្រហែលជា​មិន​ជឿ​ឡើយ​ថា​ ​មាន​កុលបុត្រ​ ​កុលធីតា​ជាច្រើន​បាន​ចូលរួម​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​សុំពាក្យ​បួស​នេះ​ត្រូវ​បាន​បិទ​បញ្ឈប់​លែង​ទទួល​ព្រោះតែ​ចំនួន​លើស​ពី​អ្វី​ដែល​រំពឹង​ទុក​។​ ​

​យោងទៅតាម​ទំព័រ​ហ្វេ​សបុ​ក​មួយ​ដែល​មានឈ្មោះ​ថា​ ​បុណ្យ​វិសាខបូជា​ ​និង​ ​បំបួស​កុលបុត្រ​កុលធីតា​អង្គរ​ ​បាន​សរសេរ​រៀបរាប់​ថា​ ​“​ព័ត៌មាន​ការ​សុំពាក្យ​បួស​សម្រាប់​កុលបុត្រ​ ​កុលធីតា​ ​ដើម្បី​អនុមោទនា​ ​បុណ្យ​វិសាខបូជា​ ​នា​ថ្ងៃទី​ ​១៤​ ​-​ ​១៩​ ​ឧសភា​ ​២០១៩ខាងមុខនេះ​ ​ត្រូវ​បាន​បិទ​ឈប់​ចែក​ពាក្យ​ហើយ​ ​ព្រោះ​ចំនួន​លើស​ពី​អ្វី​ដែល​បាន​រំពឹង​ទុក​ ​ប៉ុន្តែ​កុលបុត្រ​ ​កុលធីតា​ ​ដែល​បាន​យកពាក្យ​រួចហើយ​ ​សូម​ប្រញាប់​យកពាក្យ​ទៅ​ដាក់វិញ​ ​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​ខ្លួន​ ​ម្តង​ទៀត​។​សូម​អធ្យាស្រ័យ​ ​ចំពោះ​កុលបុត្រ​ ​កុលធីតា​ ​ដែល​មាន​សទ្ធា​ក្នុង​ការ​ចូល​បួស​ ​ប៉ុន្តែ​មិនបាន​ដាក់ពាក្យសុំ​បួស​ទាន់ពេល​វេលា​”​។​ ​

​ការ​បង្ហោះ​មួយទៀត​ដែល​បាន​រៀបរាប់​ថា​ ​“​ ​សូមស្វាគមន៍​!​ ​ចំពោះ​កុលបុត្រ​ ​ដែល​ត្រៀម​ ​នឹង​បួស​ថ្មី​នា​ពេល​ខាងមុខនេះ​ ​ដែល​ជា​ការសម្រេច​ចិត្ត​របស់​ខ្លួន​ផ្ទាល់​ ​ព្រោះថា​ចិត្ត​របស់​មនុស្សយើង​ម្នា​ក់ៗ​ ​ពុំ​មាន​បុគ្គល​ណា​ដឹកនាំ​បាន​ក្រៅតែ​អំពី​ខ្លួន​យើង​ឡើយ​”​។​ ​នេះ​ជា​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​សម្រាប់​អ្នក​ដែល​មាន​ទឹកចិត្ត​ជ្រះថ្លា​ចង់​ចូលរួម​ ​តោះ​ទៅ​មើលរូប​ភាព​ទាំងអស់គ្នា​៕​


​ប្រភព៖​ ​ហ្វេ​សបុ​ក​

​អត្ត​បទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម