Connect with us

សេដ្ឋី​ចិន​ម្នាក់​ ​ចាយ​ ​៦,៥លាន​ដុល្លារ​ ​ដើម្បី​ឱ្យ​កូន​ចូលរៀន​នៅ​មហាវិទ្យាល័យ​កំពូល​មួយ​របស់​អាមេរិក​

​អាមេរិក​៖​ ​លោក​ ​Zhao​ ​Tao​ ​មហាសេដ្ឋី​ជនជាតិ​ចិន​ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ថ្នាំបុរាណ​ចិន​ ​Shandong​ ​Buchang​ ​Pharmaceuticals​ ​បាន​ផ្ដល់​លុយ​ ​៦,៥លាន​ដុល្លារ​អាមេរិក​ ​ទៅ​ឱ្យ​អ្នករត់ការ​ម្នាក់​ ​ដើម្បី​ជួយ​ឱ្យ​កូនស្រី​របស់​គាត់​ ​ឈ្មោះ​ ​Yusi​ ​Zhao​ ​បាន​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​ ​Stanford​ ​ដែល​ល្បី​ល្បាយ​នៅ​សហរដ្ឋអាមេរិក​។​

​អ្នករត់ការ​ ​William​ ​Rick​ ​Singer​ ​បាន​ទទួល​ប្រាក់​ដ៏​ច្រើន​នេះ​ ​ពី​គ្រួសារ​លោក​ ​Zhao​ ​Tao​ ​ដើម្បី​ជួយ​ក្លែងបន្លំ​ឯកសារ​ ​ឱ្យ​កូនស្រី​របស់​សេដ្ឋី​ចិន​ខាងលើ​ ​ចូលរៀន​ក្នុងនាម​ជា​និស្សិត​ផ្នែក​កីឡា​ទូកក្ដោង​។​ ​យ៉ាងណាមិញ​ ​សាកល​វិទ្យាល័យ​ខាងលើ​ ​បាន​រក​ឃើញថា​ ​ឯកសារ​របស់​ ​Yusi​ ​Zhao​ ​ជាឯក​សារ​ក្លែងបន្លំ​ ​ហើយ​បាន​បណ្ដេញ​និស្សិត​ឆ្នាំទី​មួយ​នេះ​ ​ចេញពី​សាលារៀន​ ​កាលពី​ខែមេសា​ ​ឆ្នាំ២០១៩​។​ អាជ្ញាធរ​អាមេរិក​ ​បាន​រក​ឃើញថា​ ​ឈ្មោះ​ ​Singer​ ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​មួយចំនួន​ ​ស្រប​ពេល​គ្រូបង្វឹក​ផ្នែក​កីឡា​ទូកក្ដោង​ ​ឈ្មោះ​ ​John​ ​Vandemoer​ ​ត្រូវ​បាន​សាកល​វិទ្យាល័យ​ខាងលើ​ ​បណ្ដេញចេញ​ផង​ដែរ​ ​ជុំវិញ​ការ​ទទួលសំណូក​នេះ​។​ ​ដោយឡែក​ ​សេដ្ឋី​ចិន​ ​និង​កូនស្រី​ ​មិន​ត្រូវ​បាន​ជាប់​បណ្ដឹង​អ្វី​ឡើយ​៕​

​ប្រភព​៖​ ​Shanghaiist​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម