Connect with us

អ្នក​នៅ​ជប៉ុន​ត្រៀម​ឱ្យ​ហើយ​ទៅ​ ​កម្មវិធី​ពិ​ព័រ​ណ៌​កម្ពុជា២០១៩​

​ជប៉ុន​៖​ ​ជឿ​ថា​ប្រជាជន​ខ្មែរ​ដែល​បាន​ចាកចេញ​ពី​ស្រុកកំណើត​ទៅក្រៅ​ប្រទេស​ដើម្បី​ធ្វើការ​ ​ប្រាកដជា​នឹកស្រុក​កំណើត​ខ្លាំង​ណាស់​ហើយ​ ​ដូចនេះ​នៅពេល​ដែល​មានការ​ប្រគុំ​តន្រ្តី​ដែល​មក​ពី​ប្រទេស​កម្ពុជា​គឺ​ពួកគេ​តែងតែ​ឆ្លៀតពេល​ដើម្បី​ចូលរួម​ជានិច្ច​។​ ​នៅក្នុង​ឆ្នាំនេះ​ផង​ដែរ​ ​ការ​ប្រគុំ​តន្ត្រី​ដែល​មានឈ្មោះ​ថា​ ​“​ ​ពិ​ព័រ​ណ៌​កម្ពុជា២០១៩​”​ ​នឹង​មាន​វត្តមាន​ពី​សិល្បករ​ខ្មែរ​ជាច្រើន​ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ជប៉ុន​ថ្ងៃទី៣​ ​និង​ ​៤​ ​ឧសភា​ ​នៅ​ ​YOYOGI​ ​Park​ ​ទីក្រុង​ ​ ​ ​តូក្យូ​។​ ​ចំណែក​ឯ​ថ្ងៃទី៥​ ​ឧសភា​នៅ​ ​SHINJUKU​ ​ដែល​មានការ​ចូលរួម​ពី​ ​klapyahandz​,​ ​young​-​G​ ​ផង​ដែរ​ ​ការ​ប្រគុំ​តន្រ្តី​នេះ​នឹង​មានការ​សម្តែង​ដូចជា​របាំ​ប្រពៃណី​ខ្មែរ​ ​តន្រ្តី​បុរាណ​ខ្មែរ​ ​តន្រ្តី​បែប​ហីប​ហប់​ជាដើម​។​ ​កម្មវិធី​កំពុង​នឹង​ដំណើរការ​ ​យើង​សង្កេតឃើញ​ថា​មាន​អ្នកចូលរួម​គាំទ្រ​ច្រើន​ខ្លាំង​មែនទែន​ ​ដែល​មើលទៅ​ពិតជា​គួរ​ឱ្យ​ចង់​ចូលរួម​ណាស់​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម