Connect with us

វៀតណាម​ ​នឹង​ដាក់​ដំណើរការ​រថយន្តក្រុង​អគ្គិសនី​ ​៣ពាន់​គ្រឿង​ ​ដែល​ផលិត​ក្នុង​ស្រុក​

​វៀតណាម​៖​ ​ក្រុមហ៊ុន​វៀតណាម​ ​VinBus​ ​Co​.​ ​Ltd​.​ ​កាលពី​ថ្ងៃទី១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​ប្រកាស​ពី​គម្រោង​ប្រតិបត្តិ​ការ​រថយន្តក្រុង​អគ្គិសនី​ចំនួន​ ​៣០០០គ្រឿង​ ​ដោយ​មិន​យក​ប្រាក់ចំណេញ​ ​នៅ​ទីក្រុង​ចំនួន៥​ ​រួមមាន​ ​ហាណូយ​ ​ហៃ​ហ្វុ​ង​ ​ដា​ណាង​ ​ហូជីមិញ​ ​និង​កាន់​ថើ​ ​នា​ឆ្នាំ២០២០​។​

​VinBus​ ​ដែល​មានតម្លៃ​ ​៤៣លាន​ដុល្លារ​អាមេរិក​ ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Vingroup​ ​។​ ​ជា​ដំណាក់កាល​ទីមួយ​ ​ក្រុមហ៊ុន​ ​Vinbus​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ​VinFast​ ​ដែល​ជា​អ្នក​ផលិត​រថយន្ត​ក្នុង​ស្រុក​ដំបូងបង្អស់​នៅ​វៀតណាម​ ​ដើម្បី​ផលិត​រថយន្តក្រុង​ចំនួន​ ​៣០០០គ្រឿង​។​

​ក្រុមហ៊ុន​ខាងលើ​ ​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា​ ​ខ្លួន​នឹង​នាំចូល​គ្រឿង​បង្គំ​ ​និង​បច្ចេកវិទ្យា​ពី​ប្រទេស​អាល្លឺម៉ង់​ ​របស់​ក្រុមហ៊ុន​ ​Siemens​ ​ដែល​ផ្គត់ផ្គង់​ផ្នែក​ដំឡើង​នេះ​ធំ​បំផុត​ ​នៅ​អឺរ៉ុប​។​ ​ក្រុមហ៊ុន​ដដែល​បន្ត​ថា​ ​ចំពោះ​រថយន្តក្រុង​អគ្គិសនី​ ​វា​គឺជា​គោលដៅ​ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ​នៅក្នុង​ប្រទេស​វៀតណាម​។​ ​ប្រាក់​ដែល​ទទួល​បានការ​លក់​សំបុត្រ​រថយន្តក្រុង​នេះ​ទាំងអស់​ ​នឹង​ត្រូវ​វេរ​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ផ្លូវថ្នល់​ ​បន្ថែម​នៅ​វៀតណាម​ ​ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ដឹកជញ្ជូន​។​

​សូមជម្រាប​ថា​ ​ក្រុមហ៊ុន​ ​Vingroup​ ​បាន​បោះទុន​វិនិយោគ​ក្នុង​វិស័យ​ជាច្រើន​នៅ​វៀតណាម​ ​ដូចជា​ ​អចលនទ្រព្យ​ ​អប់រំ​ ​ទំនិញ​ ​ស្មា​ត​ហ្វូ​ន​ ​យានយន្ត​ ​បញ្ញា​សិប្បនិម្មិត​ ​និង​ ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ​ជាដើម​។​ ​ក្នុង​នោះ​ ​ក្រុមហ៊ុន​ ​VinFast​ ​បាន​ប្រកាស​ចេញ​រថយន្ត​ក្នុង​ស្រុក​ជាលើកដំបូង​របស់​ខ្លួន​ ​ចំនួន​ ​៣ម៉ូដែល​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​៕​



​ប្រភព​៖​ ​Tuoi​ ​Tre​ ​News​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

    Loading...

    ពេញនិយម