Connect with us

គម្ពីរ​ឡើង​ឋាន​ព្រះចន្ទ​ដ៏​កម្រ​ ​១ច្បាប់​ ​នឹង​ត្រូវ​ដាក់ដេញថ្លៃ​ចាប់ពី​ ​៩លាន​ដុល្លារ​អាមេរិក​

​អាមេរិក​៖​ ​ភ្នាក់ងារ​ដេញថ្លៃ​នៅ​ទីក្រុង​ញូ​យ៉​ក​ ​បាន​ដាក់​តម្លៃ​ចាប់ផ្ដើម​ចំនួន​ ​៩លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្ពីរ​មួយ​ច្បាប់​ ​ដែល​បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការ​ឡើង​ទៅកាន់​ឋាន​ព្រះចន្ទ​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អវកាសយានិក​អាមេរិក​ ​Neil​ ​Armstrong​ ​និង​ ​Buzz​ ​Aldrin​ ​កាលពី​ឆ្នាំ១៩៦៩​។​

​ភ្នាក់ងារ​ដេញថ្លៃ​ ​Christie​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី១​ ​ខែឧសភា​ ​ឆ្នាំ២០១៩ថា​ ​គម្ពីរ​ខាងលើ​ ​មាន​ ​៤៤ទំព័រ​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​បេសកកម្ម​យានអវកាស​អា​ប៉ូ​ឡូ​ទី១១​ ​ដោយ​បាន​ជួយ​ឱ្យ​ការ​ចុះចត​នៅ​លើ​ឋាន​ព្រះចន្ទ​ ​ទទួល​បាន​ជោគជ័យ​។​ ​លោក​ ​Armstrong​ ​និង​លោក​ ​Aldrin​ ​ជា​មនុស្ស​ដែល​បាន​ជាន់លើ​ផ្ទៃ​ឋាន​ព្រះចន្ទ​មុនគេ​បង្អស់​ ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​។​

​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​វត្ថុ​បន្សល់ទុក​ពី​បេសកកម្ម​អា​ប៉ូ​ឡូ​ ​ត្រូវ​បាន​លក់​បន្តគ្នា​ដូច្នេះ​។​ ​កាលពី​ឆ្នាំ២០១៧​ ​កាតាប​មួយ​របស់​លោក​ ​Armstrong​ ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ ​១,៨លាន​ដុល្លារ​អាមេរិក​។​ ​ចំពោះ​ពិធី​ដេញថ្លៃ​ខាងលើ​ ​គេ​នឹង​ប្រារព្ធ​ធ្វើឡើង​ ​នៅ​ថ្ងៃទី១៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ទីក្រុង​ញូ​យ៉​ក​ ​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​ការ​ដាក់​តាំង​បង្ហាញ​ជាមុន​ ​ចាប់ពី​ថ្ងៃទី៣​ ​ដល់​ ​១៧​ ​ខែមេសា​៕​

​ប្រភព​៖​ ​Jakarta​ ​Post​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម