សមិទ្ធផលធំៗទាំង៥ របស់មហាក្សត្រថ្មីថៃ ក្នុងពេលជាង៣ឆ្នាំកន្លងមកនេះ
ថៃ៖ ពិធីឡើងគ្រងរាជ្យជាផ្លូវការរបស់ព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន បាននិងកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែឧសភា ឆ្នាំ២០១៩ ដោយព្រះអង្គដែលមានព្រះជន្មាយុ ៦៦ ព្រះវស្សា ត្រូវបានគេស្គាល់ថា ស្ដេចរ៉ាម៉ាទី១០ នៃព្រះរាជាណាចក្រថៃឡងដ៍។ ទ្រង់បានស្នងរាជ្យពីព្រះបិតា គឺអតីតព្រះមហាក្សត្រ ភូមិវិបុល អាដុនយ៉ាដេត ដែលបានសោយទិវង្គត កាលពីឆ្នាំ២០១៦។
ខាងក្រោមនេះ គឺជាសមិទ្ធផលធំៗ ទាំង៥ របស់ស្ដេចរ៉ាម៉ាទី១០ ក្នុងរយ:ពេល៣ឆ្នាំកន្លងមក៖
- ការប្រមូលមកវិញនូវឃ្លាំងផ្ទុករាជ្យសម្បត្តិ៖ ស្ដេច មហា វ៉ាជីរ៉ាឡុងកនបានស្នងរាជ្យសម្បត្តិពីព្រះបិតារបស់ទ្រង់ ដែលអ្នកជំនាញមួយចំនួនអះអាងថា មានតម្លៃសរុបប្រហែលចន្លោះពី ៣០ ទៅ ៦០ ពាន់លានដុល្លារអាមេរិក។ ស្ដេចរ៉ាម៉ាទី១០ បានដណ្ដើមមកវិញនូវសិទ្ធិគ្រប់គ្រងការិយាល័យអចលនទ្រព្យរបស់ព្រះមហាក្សត្រ (CPB) ដែលរាប់បញ្ចូលទាំងទ្រព្យរាប់ពាន់លានដុល្លារ នៅក្នុងធនាគារ និងក្រុមហ៊ុនអចលនទ្រព្យនានា។ ដើមឡើយ ការិយាល័យនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ។
- ការរុះរើមន្ត្រីព្រះបរមរាជវាំង៖ មន្ត្រីក្នុងព្រះបរមរាជវាំង ដែលឈរជើងយូរក្នុងតួនាទីមួយចំនួន ត្រូវបានដកចេញ ឬ ជំនួសដោយមន្ត្រីថ្មី។ ស្ដេចរ៉ាម៉ាទី១០ ក៏បានតែងតាំងមន្ត្រីថ្មីមួយចំនួន ក្នុងក្រុមប្រឹក្សាបរមរាជវាំង ព្រមទាំងមន្ត្រីកំពូលម្នាក់ ដើម្បីទទួលបន្ទុកកិច្ចការក្នុងព្រះបរមរាជវាំង។ ចំណែកមន្ត្រីជាន់ខ្ពស់ខ្លះ ដែលប្រព្រឹត្តខុសនាពេលកន្លងទៅ ត្រូវបាត់បង់តំណែង និងទទួលពិន័យផ្សេងៗ។
- “គោលនយោបាយពីខាងលើ”៖ ក្រោយរដ្ឋប្រហារដោយយោធា កាលពីឆ្នាំ២០១៤ ប្រទេសថៃ បានប្រកាសរដ្ឋធម្មនុញ្ញថ្មី នៅ ៣ឆ្នាំបន្ទាប់។ រាល់ការផ្លាស់ប្ដូរសំខាន់ៗនានា ត្រូវឆ្លងកាត់ព្រះមហាក្សត្រ ដោយឡាយព្រះហស្តលេខា។ ទន្ទឹមនេះ ស្ដេច មហា វ៉ាជីរ៉ាឡុងកនបានបញ្ជាឱ្យកែត្រង់មាត្រាមួយចំនួន ដើម្បីពង្រឹងអំណាចព្រះមហាក្សត្រ។
- ការគោរព៖ វិន័យ ពិធីការ និងភាពស្មោះត្រង់ ជាអ្វីដែលមន្ត្រីត្រូវតែប្រកាន់ភ្ជាប់ជានិច្ច ជាពិសេសកងអង្គរក្សរបស់ព្រះមហាក្សត្រ។ កាលពីខែមេសា ឆ្នាំ២០១៩ ស្តេច មហា វ៉ាជីរ៉ាឡុងកនបានក្រើនរំឭក កងអង្គរក្ស ពីតួនាទីក្នុងការ ការពារប្រទេស បូរណភាពទឹកដី និងព្រះមហាក្សត្រ។ លើសពីនេះ យោធា បានអនុវត្តរបៀបនៃការគោរពថ្មីមួយ ក្រោមស្ដេចថៃបច្ចុប្បន្ន។ ចំណែក ប៉ូលិស តម្រូវឱ្យកាត់សក់ខ្លីទាំងអស់។
- លទ្ធិប្រជាធិបតេយ្យកាន់តែប្រសើរ? ក្រោយថៃ បានប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ជិត១សតវត្សរ៍កន្លងទៅ ការធ្វើរដ្ឋប្រហារ និងអស្ថិរភាព តែងតែកើតឡើងជារឿយៗ នៅប្រទេសមួយនេះ។ ជាច្រើនទសវត្សរ៍ ការព្យាយាមលុបបំបាត់អំណាចព្រះមហាក្សត្រ តែងតែយាយីមកលើព្រះបរមរាជវាំង ក៏ប៉ុន្តែ ៦ខែក្រោយការស្នងរាជ្យបន្តរបស់ស្ដេច មហា វ៉ាជីរ៉ាឡុងកន បញ្ហានេះ ហាក់បាត់សូន្យឈឹង ជំនួសវិញដោយពាក្យប្រសិទ្ធពរចំពោះប្រទេសថៃ និងការក្រើនរំឭកដល់ប្រជាជនថៃ ឱ្យស្មោះត្រង់ជាមួយ ប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ៕
ប្រភព៖ AFP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍