Connect with us

ម៉ាយធីវី កំពុងសហការជាមួយផលិតកម្ម ដើមត្នោតផលិតរឿងថ្មីទៀត

ផលិតកម្ម ដើមត្នោត សហការជាមួយ MyTV ដើម្បីចាប់ផ្តើមថត រឿងថ្មី ” ស្នាមសាក់ ” ។ ជាខ្សែភាពយន្តភាគ ដែលនិពន្ឋ ដោយ ឆាយ បូរ៉ា និងក្រុមអ្នកនិពន្ឋរបស់ផលិតកម្មដើមត្នោត។ ខ្សែភាពយន្តនេះ បាននិយាយពីខ្សែរជីវិតរបស់គ្រួសារក្រីក្រ ដែលមានម្តាយជាស្ត្រីពិការភ្នែក ព្រោះតែការរកស៊ីរបរជាជាងកាត់ដេរសំលៀក នៅជនបទរហូតធ្លាក់ខ្លួនពិការភ្នែក។
គាត់មានកូនស្រីម្នាក់ ដែលមានបំណងចង់ក្លាយជានាដ្ឋការនីរបាំបុរាណ និងមានកូនប្រុស ពីរនាក់ ដែលម្នាក់មានបំណងប្រាថ្នាចង់រៀនបានខ្ពង់ខ្ពស់ ផ្នែកបុរាណវិទ្យា និងកូនប្រុសម្នាក់ទៀតចង់ក្លាយជាអ្នកប្រដាល់។ ពួកគេមានម្តាយតែមួយ តែមានឪពុកទីទៃ។

១៥ឆ្នាំក្រោយ បំណងប្រាថ្នារបស់បងស្រីមិនបានដូចបំណង មានតែបងប្រុសម្នាក់គត់ដែលខិតខំបានសម្រេច ព្រោះតែការលះបង់របស់បងស្រី និងប្អូនប្រុសដែលខំធ្វើការយកប្រាក់មកឧបត្ថមដើម្បីអោយបានម្នាក់ដើម្បីរៀនសូត្របានខ្ពង់ខ្ពង់។ បងស្រី ដែល មានអារម្មណ៍រហូតមកថា ប្អូនប្រុសដែលមានឪពុកទីទៃ និងមិនដែលផ្តល់ក្តីស្រឡាញ់អោយប្អូនរហូតមក បានធ្លាក់ខ្លួនមានជម្ងឺ។ រហូតដល់ប្អូនប្រុស ជាអ្នកប្រដាល់ បានសម្រេចចិត្តប្រព្រឹត្តរបស់ខុសច្បាប់ យកប្រាក់មកព្យាបាលបងស្រីនោះ បើទោះបីបងស្រីស្អប់ខ្ពើមរូបគេយ៉ាងណា។ សូមរង់ចាំទស្សនារឿងនេះទាំងអស់គ្នាលើកញ្ចក់ទូរទស្សន៍ MyTV ក្នុងពេលឆាប់ៗនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com