Connect with us

ពលករ​ខ្មែរ​ ​និង​ពលករ២ប្រទេស​ ​ចូលរួម​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​នៅ​សិង្ហបុរី​

​សិង្ហបុរី​៖​ ​ពលករ​ជាង​ ​៣០០នាក់​ ​មក​ពី​ប្រទេស​កម្ពុជា​ ​មីយ៉ាន់ម៉ា​ ​និង​ ​ស្រីលង្កា​ ​បាន​ចូលរួម​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​ពលករ​បរទេស​ ​សម្រាប់​កិច្ច​គាំពារ​សង្គម​ ​និង​ការ​បណ្ដុះបណ្ដាល​ហៅ​កាត់​ថា​ ​“​Fast​”​ ​នៅ​ប្រទេស​សិង្ហបុរី​ ​កាលពី​ថ្ងៃទី៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​
​អ្នកស្រី​ ​ឯក​ ​សា​រ៉ន​ ​ពលករ​ខ្មែរ​ម្នាក់​ដែល​ធ្វើការ​នៅ​សិង្ហបុរី​តាំងពី​ឆ្នាំ២០១៧​ ​បាន​និយាយ​ថា​ ​គាត់​មានការ​នឹករលឹកដល់​ក្រុម​គ្រួសារ​ ​ជាពិសេស​កូនស្រី​របស់​គាត់​ ​ដែល​មាន​អាយុ​ ​៧ឆ្នាំ​។​ ​

អ្នកស្រី​ ​បន្ថែម​ថា​ ​គាត់​មាន​ក្ដី​សប្បាយរីករាយ​ ​ដែល​បាន​ចូលរួម​កម្មវិធី​ខាងលើ​ ​ដែល​ធ្វើឡើង​នៅ​ ​សមាគម​ពលករ​បរទេស​ ​សម្រាប់​កិច្ច​គាំពារ​សង្គម​ ​និង​ការ​បណ្ដុះបណ្ដាល​។​ ​ជាមួយគ្នា​នេះ​ ​អ្នកស្រី​ ​បាន​ជួប​ជាមួយ​លោក​ ​ងួន​ ​សុ​ខ​វេង​ ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​ ​ផង​ដែរ​។​

លោកស្រី​ ​Helen​ ​Tan​ ​អនុប្រធាន​សមាគម​ខាងលើ​ ​បាន​ថ្លែង​ថា​ ​ការរៀបចំ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​នេះ​ ​គឺ​ដើម្បី​ជួយ​ឱ្យ​ពលករ​ដែល​ធ្វើការ​នៅ​សិង្ហបុរី​ ​មាន​អារម្មណ៍​ថា​ ​ពួកគេ​ហាក់ដូចជា​រស់នៅ​ប្រទេសកំណើត​របស់​ពួកគេ​អ៊ីចឹង​ដែរ​។​

​សូមជម្រាប​ថា​ ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ​មីយ៉ាន់ម៉ា​ ​និង​ស្រីលង្កា​ ​បាន​ធ្វើឡើង​កាលពី​ខែមេសា​ ​ឆ្នាំ២០១៩​។​ ​បើ​តាម​តួលេខ​របស់ក្រ​សួង​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ពលករ​ខ្មែរ​ប្រមាណ​ ​៨០០​ ​នាក់​ ​កំពុង​បម្រើការ​ងារ​នៅ​ប្រទេស​សិង្ហបុរី​។​ ​ពលករ​ខ្មែរ​ ​ដែល​ធ្វើការ​នៅ​បរទេស​ ​មាន​ចំនួន​សរុប​ ​ប្រមាណ​ ​១លាន​ ​២សែន​នាក់​៕​

​ប្រភព​៖​ ​Strait​ ​Times​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម