ក្រុមហ៊ុន Royal Group និងក្រសួងប្រៃសណីយ៍ រួមគ្នាធ្វើកំណែទម្រង់ប្រព័ន្ធឌីជីថលICT ក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Royal Group បានចុះអនុស្សរណៈយោគយល់ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីលើកកម្ពស់ និងគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា 5G ក្នុងប្រទេសកម្ពុជា ។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានប្រាព្ធឡើងជាផ្លូវការនៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group អមដោយលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ។
អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើនការសហការរវាងគ្នា ក៏ដូចជាការបង្កើតផែនការសម្រាប់ការដាក់ឱ្យប្រើប្រាស់លើបច្ចេកវិទ្យាជំនាន់ក្រោយទំហំធំ ដូចជាកម្មវិធីអេឡិចត្រូនិកសម្រាប់រដ្ឋាភិបាល បច្ចេកវិទ្យា(AI) បច្ចេកវិទ្យា IoT ក៏ដូចជាមជ្ឈមណ្ឌលការបង្កើតថ្មីលើប្រព័ន្ធទូរគមនាគម (ICT Innovation) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ។
អនុស្សរណៈយោគយល់មួយនេះ ក៏នឹងជួយពង្រឹងសុវត្ថិភាពផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដែលអាចនឹងកើតមានឡើងនាពេលអនាគត ដូចជាការទាញយកឯកសារដែលបាត់បង់ អត្តសញ្ញាណ និងគេហទំព័រលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពអ៊ីម៉ែលរបស់រដ្ឋាភិបាល ។
សូមជម្រាបថា ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ Royal Group កំពុងសាងសង់ស្ពានតម្រង់ទៅបច្ចេកវិទ្យា 5G ។ គោលបំណងរបស់ក្រុមហ៊ុន សែលកាត ក្នុងការណែនាំបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជានេះ គឺដើម្បីផ្តល់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់ជួយប្រជាពលរដ្ឋកម្ពុជា សម្រេចក្តីប្រាថ្នា (Enablerfor Dreams)។
ក្រុមហ៊ុន សែលកាត ជឿជាក់ថា ក្តីប្រាថ្នារបស់អតិថិជន គឺការទទួលបានគុណភាពជីវិតប្រសើរជាងមុន តាមរយៈបច្ចេកវិទ្យា 5G នៅគ្រប់ការងារទាំងអស់ ។ ក្រុមហ៊ុន សែលកាត បានដាក់ដំណើរការបច្ចេកវិទ្យា 5G ជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០១៨ និងកំពុងចាប់ផ្តើមដាក់សម្ពោធសេវាកម្មបច្ចេកវិទ្យា 5G សម្រាប់សាធារណជនទូទៅនៅចុងឆ្នាំនេះ ។
សូមជម្រាបថា បច្ចេកវិទ្យា 5G នឹងរួមបញ្ចូល៖ ទិន្នន័យធំជាងមុន(Big Data), ស៊ីមអេឡិចត្រូនិក(E-Sim), ទីក្រុងឆ្លាតវៃ(Smart Cities), បច្ចេកវិទ្យា AI(Artificial Intelligence), បច្ចេកវិទ្យា AR (Augments និង Virtual Reality) ។ បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន សែលកាត នឹងក្លាយជាស្ពានសម្រាប់ការងារទាំងនេះ ទៅក្នុងឧស្សាហកម្មរដ្ឋាភិបាល និងអតិថិជន ក្នុងការធានាលើការពង្រឹងលើបច្ចេកវិទ្យាសម្រាប់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ ២០១៩ កន្លងទៅថ្មីនេះ នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5Gនេះ គឺពិតជាល្អបំផុត ព្រោះអ៊ិនធឺណេតដើរលឿន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍