Connect with us

Luckin​ ​កាហ្វេ​ ​អាច​ក្លាយជា​គូប្រកួត​ប្រជែង​ដ៏​ធំ​របស់​ ​Starbucks​ ​នៅ​ប្រទេស​ចិន​

​ប្រទេស​ចិន​៖​ ​កាហ្វេ​ ​Starbucks​ ​គឺជា​យីហោ​កាហ្វេ​ដ៏​ធំ​ ​និង​ ​ល្បីល្បាញ​មួយ​ដែល​បាន​វាយលុក​ទីផ្សារ​ទូទាំង​ពិភពលោក​ ​ដោយ​យីហោ​មួយ​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ១៩៧១មក​ម្ល៉េះ​ ​ហើយ​មកទល់​ពេលនេះ​ ​Starbucks​ ​បាន​ពង្រីក​ខ្លួន​ចំនួន២៩,៣២៤​ ​ជុំវិញ​ពិភពលោក​។​ ​ថ្មី​ៗ​នេះ​ដែរ​ ​ហាង​កាហ្វេ​មួយ​ដែល​បច្ចុប្បន្ន​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពីសំណាក់​ប្រជាជន​ចិន​ ​ដែល​បាន​ចាប់ផ្តើម​បើក​ដំណើរការ​កាលពី​ខែតុលា​ ​ឆ្នាំ២០១៧​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​។​ ​ហើយ​បច្ចុប្បន្ន​ហាង​នេះ​បាន​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​ដោយមាន​ការ​បើក​សាខា​ថ្មី​រៀងរាល់៤ម៉ោង​ម្តង​នៅក្នុង​ឆ្នាំ២០១៨​ ​ក្នុងរយៈពេល១ឆ្នាំ​ ​ម៉ាក​យីហោ​មួយ​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ពី​ហាង​ចំនួន៩រហូតដល់២,០៧៣​ ​ហើយ​គេ​បាន​សន្មត់​ថា​ ​ម៉ាក​យីហោ​មួយ​នេះ​នឹង​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​របស់​ ​Starbucks​ ​នៅ​ប្រទេស​ចិន​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម