Connect with us

មិនធម្មតា​មែន​!​ ​រំដួល​លិចទឹក​ ​អាច​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​បាន​គ្រប់បែប​គ្រប់យ៉ាង​ ​

ភ្នំពេញ​៖​ ​ទស្សនិកជន​ធ្លាប់​បាន​ស្គាល់​ហើយ​ ​តារា​បង្ហាញ​ម៉ូដ​ភេទ​ទី៣​ ​រំដួល​លិចទឹក​ ​កំពុងតែ​ពេញនិយម​ហើយ​ត្រូវ​បាន​គេ​គាំទ្រ​ជាច្រើន​ចំពោះ​រូប​គាត់​ ​ក្នុង​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​បាន​ជាច្រើន​បែប​សណ្ឋាន​។​ ​តារា​បង្ហាញ​ម៉ូត​ប្លែក​ៗ​ ​ចម្លែក​ខុសពី​គេ​មួយ​រូប​នេះ​ជា​ ​រំដួល​លិចទឹក​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​ត្រូវ​បាន​ពុក​ម៉ែ​ចាប់អារម្មណ៍​លើ​រូប​គាត់​យ៉ាង​ខ្លាំង​ ​នៅ​សម្លៀកបំពាក់​ដែល​គាត់​ច្នៃ​ ​ចេញ​មក​គឺ​ខុសពី​គេ​ដាច់​តែម្តង​ ​ដោយ​ឈុត​សម្លៀកបំពាក់​នី​មួយ​ៗ​ ​គឺ​ធ្វើ​ចេញពី​សំបក​កំប៉ុង​ ​សំបក​ទឹក​សុទ្ធ​ ​និង​សម្ភារៈ​កែ​ច្នៃ​ផ្សេង​ៗ​ទៀត​ ​។​

​តារា​បង្ហាញ​ម៉ូដ​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​ក៏បាន​បង្ហោះ​សារ​របស់​ខ្លួ​នៅ​លើ​សង្គម​ហ្វេ​សប៊ុ​ក​ផ្ទាល់ខ្លួន​ដោយ​និយាយ​ថា​ ​“​តោះ​!​ ​អ្នកណា​មើលឃើញ​ជា​អ្វីខ្លះ​នៅ​តាម​ដងខ្លួន​របស់​ចែ​រំដួល​នា​ថ្ងៃនេះ​?​ ​មើល​ថា​ចែ​រំដួល​បោច​ស្អី​ខ្លះ​របស់​អ្នកភូមិ​មក​ច្នៃ​ម៉ូត​នា​វេលា​នេះ​?​ ​អ្នកណា​ទាយ​ត្រូវ​ ​ចែ​ហ្វ្​រី​ខាត់ស្បែក​មួយ​ចំហៀង​ខ្លួន​នៅ​ចុងឆ្នាំ​នេះ​”​។​ ​ទស្សនិកជន​ពិតជា​សរសើរ​ដល់​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​ថា​គាត់​ពិតជា​មានគំនិត​ក្នុង​ការ​ច្នៃ​សម្លៀកបំពាក់​ ​សម្បី​តែ​ផ្លែឈើ​ក៏​រូប​គាត់​អាច​ច្នៃ​បាន​ដែរ​ ​មិនធម្មតា​មែន​។​ ​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម