Connect with us

នេះជារបាំងការពារការវាយប្រហារសោះ ស្មានថាតំបន់ទេសចរ !

អ៊ីស្រាអែល កំពុងកសាងដើម្បីទប់ស្កាត់ការវាយប្រហារ ពីប្រទេសដទៃ ជាពិសេសពីតំបន់ហ្គាហ្សា ដែលត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស។ នេះបើតាមវីដេអូមួយដែលបង្ហោះចេញផ្សាយជាសាធារណៈ ដោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីចុងសប្ដាហ៍មុន។

ការបង្ហោះវីដេអូតាម Twitter របស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនេះ បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានកោះហៅក្រុមមន្ត្រី សន្តិសុខជាតិ ដើម្បីពិភាក្សាអំពីបទឈប់បាញ់គ្នាមួយ ដែលសម្របសម្រួលរវាង អេហ្ស៊ីប និងក្រុមហាម៉ាស។

លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានសរសេរនៅលើបណ្តាញសង្គម Twitter ថា: “យើងកំពុងបន្តការងារកសាងរបាំងការពារ ទាំងនៅលើដី គោក និងលើសមុទ្រជុំវិញតំបន់ហ្គាហ្សាដើម្បីទប់ស្កាត់ការវាយប្រហាណាមួយពីសំណាក់ក្រុមហាម៉ាស ដូចសពថ្ងៃនេះឡើយ” ។

សូមជំរាបថា ស្ថិតក្នុងផ្នែកមួយនៃការចរចា មេដឹកនាំហាម៉ាសដែលបាននិរទេសខ្លួនជាច្រើនកំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សាដើម្បីធ្វើការចរចា។

អ៊ីស្រាអែល និងហាម៉ាសបានប្រឈមមុខដាក់គ្នាក្នុងជម្លោះដ៏ធ្ងន់ធ្ងរនាពេលថ្មី ៗ នេះ នៅពេលដែលអំពើហិង្សានៅតាមព្រំដែនជាច្រើនខែបានកើនឡើង។

ក្រុមហាម៉ាស់បានដឹកនាំការតវ៉ានៅតាមព្រំដែនប្រចាំសប្តាហ៍ដោយផ្តោតលើការទាក់ទាញការយកចិត្តទុកដាក់ដល់ការបិទផ្លូវជាតិអ៊ីស្រាអែល និងអេហ្ស៊ីបដែលបានដាក់ចេញបន្ទាប់ពីបានគ្រប់គ្រងកាហ្សានៅឆ្នាំ ២០០៧ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម