ឃើញឥណ្ឌាដាំដើមឈើបាន៦៦លានដើមក្នុងរយៈ១២ម៉ោង លោក តាន់ គីមសួរ បានអំពាវនាវសិល្បករដាំដើមឈើចំនួន...
ភ្នំពេញ៖ កាលពីឆ្នាំ២០១៧ ប្រជាជនឥណ្ឌាស័គ្រ្មចិត្តចំនួន១.៥លាននាក់បាននាំគ្នាចូលរួមដាំដើមឈើចំនួន៦៦លានដើមក្នុងរយៈពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះ ដែលចាប់ផ្តើមពីម៉ោង៧ព្រឹកដល់៧យប់ដើម្បីជូនដំណឹងដល់ប្រជាជនឥណ្ឌាឱ្យចូលរួមក្នុងគោលបំណងការពារបំរែបំរួលអាកាសធាតុ។ ស្រាប់តែនៅពេលថ្មីៗនេះប្រទេសកម្ពុជាក៏មានអាកាសធាតុក្តៅខ្លាំងផងដែរ ដូចនេះលោក តាន់ គីមសួរ ក៏បានអំពាវនាវឱ្យប្រជាជនខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នានៅថ្ងៃ Earth Day ខាងមុខនេះ ដោយលោកសុំត្រឹមតែ ១០ម៉ឺនដើមប៉ុណ្ណោះ។ ប្រសិនបើមានអ្នកគាំទ្រ និងចូលរួម លោកនឹងចាត់ចែងធ្វើកម្មវិធីនេះឡើងដោយផ្ទាល់ ព្រោះលោកសង្ឃឹមថា ដើមឈើនឹងជួយជាប្រយោជន៍ដល់ប្រជាជនខ្មែរបាននៅថ្ងៃអនាគត។
ក្រោយពីអំពាវនាវនៅក្នុងគណនេយ្យហេ្វសបុករបស់ខ្លួនមក ក៏មានសិល្បៈករ អ្នកនាង ខាត់ សុឃីម និងលោកយ៉ែម សំអូន បានចូលរួមផងដែរ មិនត្រឹមតែប៉ុណ្ណោះលោកបានសរសេរនៅលើគណនេយ្យរបស់ខ្លួនបន្ថែមទៀតថា “ជិតគ្រប់ហើយ ឥលូវនេះពួកយើងរកបានអ្នករៀបចំដាំនិងថែរក្សាកូនឈើនៅ៖ សៀមរាប ១ម៉ឺនដើម, បាត់ដំបង ១ម៉ឺនដើម, ឧត្តរមានជ័យ ១ម៉ឺនដើម, កំពង់ស្ពឺ ១ម៉ឺនដើម, កំពង់ចាម ១ម៉ឺនដើម, ព្រះវិហារ ១ម៉ឺនដើម, ប៉ោយប៉ែត ១ម៉ឺនដើម, ស្ទឹងត្រែង ១ម៉ឺនដើម។ សរុបបាន ៨ម៉ឺនដើមហើយ។ ចុះបងប្អូននៅខេត្តក្រុងផ្សេងទៀតនឹងអាចចូលរួមបានទេដើម្បីព្យាបាលដំបៅផែនដីនេះ?” បន្ទាប់ពីលោកតាន់ គីមសួរបានបង្ហោះសារទាំងនេះឡើង លោកបានទទួលការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីមហាជនទូទៅតាមរយៈការបញ្ចេញមតិយោបល់ និង ចែករំលែកតៗគ្នា៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍