អ្នកដំណើរចិន បើកច្រកទ្វារអាសន្នពេលយន្តហោះចុះចត ព្រោះខ្ជិលតម្រង់ជួរ
ចិន៖ បុរសជនជាតិចិន វ័យ ៦៥ឆ្នាំ ឈ្មោះ Song បានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីគាត់បានបើកទ្វារអាសន្ន ដោយសារខ្ជិលតម្រង់ជួរ ពេលយន្តហោះចុះចតដល់ព្រលានយន្តហោះមួយ នៅលើកោះ Putuoshan ភាគអាគ្នេយ៍ទីក្រុងសៀងហៃ ប្រទេសចិន កាលពីពេលថ្មីៗនេះ។
បន្ទាប់ពីក្រុមអ្នកបម្រើការលើយន្តហោះ និងសន្តិសុខ បានធ្វើការហាមឃាត់ បុរសចំណាស់ខាងលើ បាននិយាយថា នេះជាលើកទីមួយរបស់គាត់ ក្នុងការជិះយន្តហោះ ហើយគាត់មិនបានដឹងថា គេមិនអនុញ្ញាតឱ្យបើកទ្វារយន្តហោះនោះដែរ។
នេះមិនមែនជាលើកទី១ ទេ ដែលអ្នកដំណើរបង្ករឿងដូច្នេះ។ សារព័ត៌មាននានា ធ្លាប់ចុះផ្សាយពីអ្នកដំណើរចិន ដែលបានបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសេចក្ដីសុខ នៅខេត្ត ស៊ីឆ័ន កាលពីខែមេសា ឆ្នាំ២០១៩។ ករណីផ្សេងទៀត ដែលគេបានដឹង មានដូចជា ច្រឡំស្មានតែទ្វារអាសន្នជាទ្វារបន្ទប់ទឹក ចង់ស្រូបខ្យល់អាកាសជាដើម ៕
ប្រភព៖ Shanghaiist
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍