ជនជាតិប្រេស៊ីលម្នាក់បានច្នៃសំបកកង់ឡានធ្វើជាគ្រែសម្រាប់សត្វចិញ្ចឹម
ប្រេស៊ីល៖ ប៉ុន្មានឆ្នាំមុន សិល្បករវ័យក្មេងជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Amarildo Silva បានរិះរកមធ្យោបាយដើម្បីរកចំណូលឱ្យបានច្រើន ថ្ងៃមួយលោកបានឃើញឆ្កែអនាថាបានដេកនៅលើសំបកកង់ឡានចាស់ៗដែលគេបានបោះចោល ពេលនោះលោកក៏មានគំនិតធ្វើការកែច្នៃសំបកកង់ឡានដើម្បីធ្វើជាកន្លែងដេករបស់សត្វចិញ្ចឹម។ Silva ចាប់ផ្តើមប្រមូលសំបកកង់ចាស់ៗមកលាបពណ៌ និងបានច្នៃដាក់ដៃសម្រាប់យួរសងខាងកង់ ហើយរៀបជាគ្រែនៅខាងក្នុងយ៉ាងស្រស់ស្អាត លោកបានផុសរូបជាច្រើននៅគណនេយ្យ Instagram របស់ខ្លួន ដើម្បីផ្សព្វផ្សាយភាពច្នៃប្រឌិត និងជាការប្រកាសដាក់លក់ផងដែរ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍