Connect with us

Dj​ ​អាចារ្យ​ធំ​ ​អ្នក​អភិរក្ស​វប្បធម៌​ ​កំពុងតែ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ ​ចំពោះ​រូប​ថ​ត​ចាស់​ៗ​របស់​គាត់​

​ភ្នំពេញ​៖​ ​បើ​និយាយ​ពី​អ្នក​ដែល​ស្រលាញ់​វប្បធម៌​ ​និង​តែងតែ​ចេញមុខ​រិះគន់​អ្នក​សិល្ប:ដទៃ​ ​នៅពេល​ដែល​ចេញ​បទ​បែក​ស្លុយ​ ​ឬ​ ​ស្លៀកពាក់​មិន​សមរម្យ​នោះ​ ​គេ​តែងតែ​នឹកឃើញ​ទៅដល់​ ​Dj​ ​អាចារ្យ​ធំ​ ​មុនគេ​។​ ​ជានិច្ចកាល​ ​Dj​ ​អាចារ្យ​ធំ​ ​តែងតែ​អះអាង​ថា​ ​ខ្លួន​ជា​អ្នក​ស្រលាញ់​ ​និង​អភិរក្ស​វប្បធម៌​ខ្មែរ​ម្នាក់​ ​ដែល​មាន​ប្រិយមិត្ត​ជាច្រើន​ ​បាន​គាំទ្រ​ចំពោះ​ទង្វើ​របស់​គាត់​។​

​យ៉ាងណាមិញ​ ​មាន​ប្រិយមិត្ត​មួយចំនួន​ ​ក៏បាន​សម្តែង​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ការប្រើ​ប្រាស់​ពាក្យ​សម្តី​របស់​គាត់​ដែល​នៅពេល​ដែល​គាត់​រិះគន់​គេ​ម្តង​ៗ​ ​ដោយ​ប្រិយមិត្ត​ខ្លះ​បាន​លើកឡើង​ថា​ ​ទោះបីជា​គាត់​បាន​ប្រើពាក្យ​ថា​ ​គាត់​ជា​អ្នកវប្បធម៌​ ​មិនមែន​អ្នក​សុជីវធម៌​ក៏ដោយ​ ​ក៏​នៅក្នុង​វប្បធម៌​ខ្មែរ​ ​មិនបាន​បង្រៀន​ឱ្យ​ខ្មែរ​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ ​ដើម្បី​រិះគន់​ទៅ​អ្នកដទៃ​ដែរ​។​

​លើស​ពីនេះ​ទៅទៀត​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​រូប​ថ​ត​ចាស់​ៗ​របស់​ ​Dj​ ​អាចារ្យ​ធំ​ ​ដែល​មាន​លក្ខណ:មិន​សមរម្យ​ជា​អ្នក​ស្រលាញ់​វប្បធម៌​ ​និង​ជា​គំរូ​ល្អ​របស់​អ្នកដទៃ​ ​ត្រូវ​បាន​គេ​យក​មក​រិះគន់​នៅក្នុង​បណ្តាញ​សង្គម​ ​Facebook​ ​យ៉ាង​ខ្លាំង​ៗ​។​ ​Dj​ ​អាចារ្យ​ធំ​ ​មិនទាន់​បាន​ចេញមុខ​បកស្រាយ​ ​អំពី​រូប​ចាស់​ៗ​របស់​គាត់​ថា​ជា​ការ​លេងសើច​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​។​ ​ប្រសិនបើ​ ​Dj​ ​អាចារ្យ​ធំ​ ​ចេញមុខ​មក​បំភ្លឺ​ ​ឬ​ ​សុំ​ធ្វើការ​បកស្រាយ​យ៉ាងណា​ ​MYTV​ ​PLUS​ ​នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ ​នៅពេល​ដែល​ទទួល​បានការ​បកស្រាយ​ពី​គាត់​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម