Connect with us

ស្ថាបត្យករ​អាមេរិក​ ​ស្នើ​សាងសង់​ “ផ្ទះ​ដើមឈើ​”​ ​ដែល​មានតម្លៃ​សមរម្យ​ ​នៅ​កម្ពុជា​

​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Qastic​ ​Lab​ ​ដែល​មាន​ប្រភព​នៅ​ទីក្រុង​ ​Los​ ​Angeles​ ​បាន​បង្ហាញ​នូវ​គម្រោង​ ​”​ផ្ទះ​ដើមឈើ​”​ ​ដែល​មានតម្លៃ​សមរម្យ​ ​ដើម្បី​ធ្វើការ​សាងសង់​នៅ​រាជធានី​ភ្នំពេញ​ ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ ​និង​គ្រឿងសំណង់​ក្នុង​ស្រុក​ ​ព្រមទាំង​គិតគូរ​ពី​និរន្តរភាព​ ​និង​ការសន្សំសំចៃ​ថាមពល​។​

​ផ្ទះ​ដើមឈើ​ ​ដែល​ជា​ការ​ឌីហ្សា​ញពី​ស្ថាបត្យករ​របស់​ ​Qastic​ ​Lab​ ​នេះ​ ​នឹង​ប្រើប្រាស់​សសរ​កណ្ដាល​មួយ​ ​ដែល​មាន​ភាពរឹងមាំ​ ​ដើម្បី​ទ្រ​លំនៅឋាន​ដែល​មាន​កម្ពស់​ ​៤ជាន់​ ​និង​ផ្ដល់​ទីធ្លា​ធំ​ទូលាយ​សម្រាប់​អ្នក​រស់នៅ​។​ ​ក្រុម​ស្ថាបត្យករ​ដដែល​ ​បាន​ធ្វើ​នូវ​គំរូ​ប្លង់​ ​ដែល​មានផ្ទះ​ស្មើនឹង​ ​៣០០០បន្ទប់​ ​ក្នុង​ផ្ទៃដី​ត្រឹមតែ​ ​៤០ម៉ែត្រការ៉េ​ ​ប៉ុណ្ណោះ​ ​ដើម្បី​ជា​ការ​ដោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ជាពិសេស​កម្មករ​ ​កម្មការិនី​ ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​យោង​តាម​ប្លង់​របស់​ ​Qastic​ ​Lab​ ​លំនៅឋាន​ប្រភេទ​នេះ​ ​មាន​សសរ​កណ្ដាល​កម្ពស់​ ​៣ម៉ែត្រ​ ​ហើយ​ដំបូល​មាន​រាងកោង​។​ ​បេតុង​ ​និង​ ​ឥដ្ឋ​ ​ជា​គ្រឿងសំណង់​ចម្បង​ ​សម្រាប់​គម្រោង​នេះ​ ​ដែល​ពេញនិយម​ប្រើប្រាស់​ក្នុង​តំបន់​។​ ​ចំពោះ​ ​ផ្ទះ​ ​មាន​សភាព​ខ្ពស់​ពី​ដី​ ​ដែល​អាច​ជៀស​ផុត​ពី​ទឹកជំនន់​ផង​ដែរ​។​ ​ដោយឡែក​ ​ដំបូល​នី​មួយ​ៗ​ ​មាន​បំពាក់​ទៅ​ដោយ​បន្ទះ​សូ​ឡា​ ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ ​ជំនួស​ឱ្យ​ការទិញ​អគ្គិសនី​។​

​Qastic​ ​Lab​ ​បាន​គិតគូរ​ពី​ឯកជន​ភាព​របស់​ម្ចាស់ផ្ទះ​នី​មួយ​ៗ​ ​ដោយ​លំនៅឋាន​ ​មិនបាន​បែរមុខ​រកគ្នា​នោះ​ទេ​។​ ​ធ្វើ​ដូច្នេះ​ ​គេ​អាច​ធ្វើ​រានហាល​ ​នៅ​ខាងមុខ​ ​ដើម្បី​ងាយស្រួល​ ​សម្រាប់​ការ​ចេញ​មក​ខាងក្រៅ​ ​ស្រូប​យកខ្យល់អាកាស​។​ ​ជាង​នេះ​ទៅទៀត​ ​ពី​លំនៅឋាន​មួយ​ទៅ​លំនៅឋាន​មួយ​ ​មាន​ស្ពាន​ឆ្លងកាត់​ ​អម​ដោយ​រុក្ខជាតិ​បៃតង​ ​នៅ​ខាងក្រោម​ ​និង​ការរៀបចំ​ប្រព័ន្ធ​ទឹក​។​

​ប្រភព​ឱ្យ​ដឹង​ថា​ ​បើ​ធ្វើ​បាន​ ​លំនៅឋាន​ប្រភេទ​នេះ​ ​នឹង​មានតម្លៃ​ថោកជាង​លំនៅឋាន​បច្ចុប្បន្ន​ ​ដែល​កំពុង​មាននៅ​រាជធានី​ភ្នំពេញ​ ​ក៏ប៉ុន្តែ​ ​មិនបាន​បញ្ជាក់​ពី​តម្លៃ​ណាមួយ​នោះ​ទេ​៕​

​ប្រភព​៖​ ​Qastic​ ​Lab​ ​

អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម