ក្រុមហ៊ុនធំ២របស់កម្ពុជា និងសិង្ហបុរី ចាប់ដៃគ្នាវិនិយោគលើគម្រោងអចលនទ្រព្យដ៏ធំមួយ កណ្តាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ រ៉ូយ៉ាល់ ផ្លាទីនីម (Royal Platinum) ដែលជាការវិនិយោគរួមគ្នាដោយក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Hong Lai Huat Group បានចាប់ផ្តើមសម្ពោធបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩នេះ ។
ពិធីសម្ពោធបើកការដ្ឋានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ រ៉ូយ៉ាល់ ផ្លាទីនីម បានប្រព្រឹត្តទៅក្រោមវត្តមានអ្នកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ, លោក Dato Johnny Ong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group និងឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ។
តាមរយៈគម្រោងនេះ ផ្ទះអាផាតមិន ដែលមានចំនួនសរុប ៨៥១ យូនីត និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបាន ចំនួន ៥០ខ្នង នឹងត្រូវសាសង់លើផ្ទៃដីអភិវឌ្ឍន៏ ១០ហិកតា ក្នុងទឹកដីខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក Ryan Ong នាយកប្រតិបត្តិក្រុមហ៊ុន Hong Lai Huat Group បានបង្ហាញពីមោទនភាពចំពោះការចាប់ផ្តើមគម្រោងអភិវឌ្ឍន៏ដ៏សំខាន់មួយនេះ នៅចំកណ្តាលរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។
លោក Ryan Ong ចាត់ទុកគម្រោងអភិវឌ្ឍន៍នេះ ជាការបង្កើតឱកាសដល់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាឱកាសការងារ និងការទាក់ទាញអ្នកវិនិយោគ អោយបានកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសកម្ពុជា និងសិង្ហបុរី។
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ Royal Platinum ក្រៅពីមានអគារល្អប្រណិត ក៏មានហាងទំនិញ កន្លែងផ្តល់សេវាផ្នែកពាណិជ្ជកម្ម ភោជនីយដ្ឋាន និងហាងសំលៀកបំពាក់ជាដើម ។
គម្រោងអភិវឌ្ឍន៍អគារលំនៅដ្ឋាន នឹងចាប់ផ្តើមដាក់លក់នៅខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ជាមួយការរំពឹងទុកថា នឹងត្រូវបញ្ចប់ការសាងសង់រយៈពេល ២ឆ្នំា ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគទុន និងអភិវឌ្ឍន៏លំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលគ្នាប្រមាណ ៣០ក្រុមហ៊ុន ។ ដោយឡែក ក្រុមហ៊ុន Hong Lai Huat Group ជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីល្បាញ មានភាពជោគជ័យជាង ៣១ឆ្នាំមកហើយ លើផ្នែកលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងឧស្សាហកម្មជាច្រើននៅប្រទេសសិង្ហបុរី៕
អត្ថបទ៖ គន្ធ តារាវិឆ័យ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍