Connect with us

មន្រ្តីជំនាញកម្ពុជា​ ប្តេជ្ញាក្នុងការបន្តស្រាវជ្រាវរកអោយឃើញរាល់ទីតាំងផលិត ផលិតផលក្លែងក្លាយ

(ភ្នំពេញ)៖ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលហៅកាត់ថា គ.ប.ផ.ក.បានព្រមានជាថ្មីទៀតដល់ឈ្មួញទុច្ចរិតទាំងអស់ដែលរកស៊ីខុសច្បាប់ និងផលិតផលក្លែងក្លាយនឹងមិនរួចខ្លួនពីសំណាញ់ច្បាប់ននោះឡើយប្រសិនបើក្រុមការងារនិងអាជ្ញាធរស្រាវជ្រាវរកឃើញទីតាំងផលិតនោះ។ឯកឧត្តម មៀច សុផាន់ណា អះអាងថា កន្លងមកអាជ្ញាធរក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្ស១០នាក់បញ្ជូនទៅកាន់តុលាការ ដោយជាប់សង្ស័យពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយដូចជាសាច់ប៉ាតេ ធ្វើម្រេចក្លែងក្លាយ ទឹកបរិសុទ្ធ និងស្រាបៀជាដើម។

នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម មៀច សុផាន់ណា បានឲ្យដឹងថា ក្រៅពីបានឃាត់ខ្លួនមនុស្សយ៉ាងតិចចំនួន១០នាក់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរឹបអូសផលិតផលក្លែងក្លាយ និងខុសច្បាប់៨៨តោនដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នៅរាជធានីភ្នំពេញកាលពីកន្លងទៅនេះ។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរូបនេះ បន្តថា ជនសង្ស័យទាំងនោះបានបញ្ជូនទៅកាន់តុលាការហើយ ហើយវត្ថុតាង ដែលអាជ្ញាធររឹបអូសបាននេះក៏នឹងត្រូវកំទេចចោល ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹង ត្រូវកំទេចចោលថ្ងៃណានោះទេ ខណៈវត្ថុតាងទាំងនេះកំពុងរក្សាទុកនៅក្រសួងមហាផ្ទៃនៅឡើយ។

ឯកឧត្តម មៀច សុផាន់ណាបន្តថា ផលិតផលក្លែងក្លាយទាំងនោះគឺមានចំនួន៨៨ តោនដូចជាសម្ភារៈសម្រាប់ ផលិតសាច់ប៉ាតេមិនអនុលោមតាមច្បាប់.ករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និងករណី នាំចូលផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាក Saint Amand ទឹកបរិសុទ្ធ Evian ស្រាបៀរម៉ាក់Coronaនិងផលិតមួយចំនួនទៀត ដែលផលិតផលទាំងនេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។

សូមរំលឹកថាកាលពីកន្លងទៅថ្មីៗ អាជ្ញាធរបានធ្វើការបំផ្លាញចោលនូវផលិតផលក្លែងក្លាយរាប់រយតោន នៅទីលានដុតសម្រាមបឹងជើងឯករាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តកំពង់ស្ពឺក្រោយពីរឹបអូសបានពីឈ្មួញទុច្ចរិតជាបន្តបន្ទាប់
ផលិតផលក្លែង ក្លាយនិងខូចគុណភាពទាំងនោះមានដូចជាថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈ និងគ្រឿងបរិភោគជាច្រើនទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម