Connect with us

កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​កំពុងតែ​ជោគជ័យ​ជាមួយ​វិថី​សិល្បៈ​

​ភ្នំពេញ​៖​ ​តារា​សម្តែង​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ស្ញើច​សរ​សើ​រតៗ​គ្នា​អំពី​ទេពកោសល្យ​សម្តែង​ ​និង​ការ​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ​ក្នុងរយៈពេល​ដ៏​ខ្លី​នេះ​។​ ​

កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​ទទួល​បាន​ឈ្មោះ​ល្បីល្បាញ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​។​ ​តារា​សម្តែង​តួអង្គ​ខ្មោច​បែប​កំប្លែង​ក្នុង​រឿង​ ​“​ខ្មោច​ចេកជ្វា​”​ ​ដែល​ទស្សនិកជន​ទស្សនា​ហើយ​សើច​ពីដើម​ទី​រហូតដល់​ទី​បញ្ចប់​។​ ​​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​ក៏​កំពុងតែ​ទទួល​បានការ​អញ្ជើញ​ពី​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ក្នុង​ស្រុក​មួយ​ ​បានឱ្យ​កញ្ញា​ ​សាង​ស្នាដៃ​បន្ត​ទៀត​ដោយ​ថត​ខ្សែភាពយន្ត​រឿង​ភាគ​ថ្មី​មួយ​ដើរតួ​ជា​កូន​ថៅកែ​ត្បូង​ ​ហើយ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​ក្លាយជា​តួឯក​ដំបូង​ក្នុង​រឿង​ភាគ​ ​“​រៃ​ប្តូរ​ទ្រនំ​”​ ​ដែល​កញ្ញា​ ​កំពុងតែ​ចាប់ផ្តើម​ថត​ក្នុង​ពេល​ថ្មី​ៗ​នេះ​។​

​តារា​សម្ដែង​វ័យក្មេង​តូច​ច្រឡឹង​ ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​ចូលចិត្ត​ ​និង​សរសើរ​ពី​ទេពកោសល្យ​របស់​គាត់​ ​នៅ​ការ​សម្តែង​គឺ​គាត់​ដាក់​អារម្មណ៍​ជាមួយ​សាច់រឿង​បាន​ល្អ​មិនថា​ ​តួ​កាច​ ​ឬ​ ​តួ​ស្លូត​ ​ក៏​កញ្ញា​ធ្វើ​បាន​ទាំងអស់​ ​នេះ​ជាតា​រា​សម្តែង​ដែល​មាន​ទេពកោសល្យ​ពិ​តៗ​មែន​ ​។​ ​ជាចុងក្រោយ​តារា​សម្ដែង​ ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​បាន​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទឹកចិត្ត​របស់​បងប្អូន​ដែល​ស្រឡាញ់​រូប​គាត់​ ​ហើយ​កញ្ញា​ ​ផាន់​ ​ផាត់​ណា​ ​ក៏​សូម​អរគុណ​ដល់​ទស្សនិកជន​ទាំងអស់​ ​ដែល​បាន​ផ្តល់​កម្លាំ​ចិត្ត​ដល់​រូប​គាត់​ ​ឱ្យ​ចេះ​តស៊ូ​ ​គង់មាន​ថ្ងៃ​តែ​បានសម្រេច​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម