Connect with us

តើ​អ្នកដឹង​ពី​ពាក្យស្លោក​ទាំង១០ប្រចាំ​ប្រទេស​នៅ​តំបន់​អាស៊ាន​ទាំងនេះ​ទេ​?​

​អាស៊ាន​៖​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​តំបន់​អាស៊ាន​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រហូតដល់​ទៅ១២០លាន​នាក់​មក​ពី​ជុំវិញ​ពិភពលោក​។​ ​តំបន់​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ហើយ​មាន​កំណើន​រហូតដល់១០​%​ ​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​ហេតុ​ដូចនេះ​ហើយ​ទើប​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​នេះ​ព្យាយាម​បង្កើត​ពាក្យស្លោក​តំណាង​ ​ឱ្យ​ប្រទេស​រៀងខ្លួន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ក៏ដូចជា​ដាក់​ក្នុង​សារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​តំបន់​ទេសចរណ៍​របស់​ខ្លួន​ដើម្បី​ឱ្យ​ពិភពលោក​ខាងក្រៅ​កាន់តែ​ចាប់អារម្មណ៍​មក​លើ​ប្រទេស​របស់​ខ្លួន​៖​

  • ​ប្រ៊ុយណេ​ ​-​ ​ព្រះរាជាណាចក្រ​ដែល​មានទ្រព្យ​សម្បត្តិ​នឹកស្មាន​មិនដល់​ ​(​The​ ​Kingdom​ ​of​ ​Unexpected​ ​Treasures​)​

  • កម្ពុជា​ ​-​ ​ព្រះរាជាណាចក្រ​អច្ឆរិយ​ ​(​Kingdom​ ​of​ ​Wonder​)​ ​

  • ​ឥណ្ឌូ​នេ​ស៊ី​ ​-​ ​ឥណ្ឌូ​នេ​ស៊ី​ដ៏​អស្ចារ្យ​ ​(​Wonderful​ ​Indonesia​)​

  • ​ឡាវ​ ​-​ ​ស្រស់​ស្អាត​បែប​សម​ញ្ញ​ ​(​Simply​ ​Beautiful​)​ ​

  • ម៉ាឡេស៊ី​ ​-​ ​អាស៊ី​ដ៏​ពិតប្រាកដ​ ​(​Truly​ ​Asia​)​

  • ​មីយ៉ាន់ម៉ា​ ​-​ ​សូម​ឱ្យ​ដំណើរ​កម្សាន្ត​អ្នកចាប់​ផ្តើម​ ​(​Let​ ​the​ ​Journey​ ​Begin​)​

  • ​ហ្វីលីពីន​ ​-​ ​កាន់តែ​សប្បាយ​នៅ​ហ្វីលីពីន​(​It’s​ ​More​ ​Fun​ ​in​ ​the​ ​Philippines​)​

  • ​សិង្ហ​បូរី​ ​-​ ​សិង្ហបុរី​របស់​អ្នក​ ​(​Your​ ​Singapore​)​

  • ​ថៃ​ ​-​ ​ប្រទេស​ថៃ​ដ៏​អស្ចារ្យ​ ​(​Amazing​ ​Thailand​)​

  • ​វៀតណាម​ ​-​ ​ការ​ទាក់ទាញ​គ្រប់ពេល​ ​(​Timeless​ ​Charm​)​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម