ស្ងាត់ៗ! លោក សុគន្ធ ថេរ៉ាយុ និងលោក រិទ្ធ អូមេហ្គា ចូលហ៊ុនគ្នាបើកក្លិបថ្មីនៅអតីតក្លិបថោនអស់៥០ម៉ឺនដុល្លារ
ភ្នំពេញ៖ តារាចម្រៀងស្រស់សង្ហា មិនទាន់មានម្ចាស់បេះដូងរបស់ផលិតកម្ម “ថោន” លោក សុគន្ធ ថេរ៉ាយុ និង លោក រិទ្ធ អូមេហ្គា ជាអ្នកដឹកនាំសម្ដែងដ៏វ័យក្មេងរបស់ ផលិតកម្ម “ថោន” ដែលកំពុងតែសំងំ ចូលហ៊ុនគ្នាពាក់កណ្តាលម្នាក់ ដែលសរុបជាទឹកប្រាក់ “៥សែនដុល្លារ” ក្នុងការបើកក្លិបថ្មីរបស់អ្នកទាំងពីរ ដែលមានឈ្មោះថា “Queen King Club ឬ QK Club” ។
ក្លិប Queen King Club នឹងប្រកាសបើកសម្ពោធជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ លោក សុគន្ធ ថេរ៉ាយុ និង លោក រិទ្ធ អូមេហ្គា ក៏សង្ឃឹមថា នឹងមានការចូលរួមពីសំណាក់តារាចម្រៀង តារាសម្តែង ចូលរួមយ៉ាងច្រើនកុះករ និងភ្ញៀវកិត្តិយសផងដែរ។
លោក សុគន្ធ ថេរ៉ាយុ និង លោក រិទ្ធ អូមេហ្គា បានបញ្ជាក់ថាក្លឹបកម្សាន្តថ្មីមួយនេះ គឺរូបគាត់ទាំងពីរនាក់ ធ្វើការសិក្សានឹងស្វែងយល់អស់រយះពេលេជាច្រើនឆ្នាំមកហើយ ហើយការចំណាយ ទៅលើ ឌីជេល្បីៗ មកពីប្រទេសថៃ និងតារាចម្រៀងល្បីៗ គឺត្រូវចំណាយប្រាក់ទឹកប្រាក់ជាច្រើន តែអ្នកទាំងពីរបានសង្ឃឹមថា ក្រោយពេលបើកសម្ពោធរួចហើយ ក្លិបថ្មីនេះនឹងអាចរកចំណូលបានមកវិញ។ ក្លិប Queen King Club ឬ QK Club នេះមានទីតាំងស្ថិតនៅអតីតក្លិបថោនចាស់ក្បែរ ក្ដាន់២៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- សុគន្ធ ថេរ៉ាយុ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍