Connect with us

នៅចាំ​ ​Autumn​ ​Allen​ ​ដែល​ល្បី​នៅ​កម្មវិធី​ពេញចិត្ត​អត់​កាលពី៥ឆ្នាំមុន​ទេ​?​

​ភ្នំពេញ​៖​ ​កាលពី៥ឆ្នាំមុន​ ​កុមារី​ដែល​មានឈ្មោះ​ ​Autumn​ ​Allen​ ​ជា​កូនកាត់​ខ្មែរ​-​អាមេរិក​ ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ខ្លួន​នៅក្មេង​ ​ប៉ុន្តែ​មាន​សមត្ថភាព​អាច​ច្រៀង​បាន​ច្រើន​ភាសា​ ​និង​ ​និយាយ​ខ្មែរ​បាន​ច្បាស់​ល្អ​ ​មកដល់ពេលនេះ​នាង​បាន​ធំ​ពេញរូបពេញរាង​ ​ហើយ​បើ​និយាយ​ពី​រូប​សម្រស់​វិញ​គឺ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​មែនទែន​ ​ដែល​លោកអ្នក​អាច​នឹង​មើល​មិន​ស្គាល់​ផង​ក៏​ថា​បាន​។​ ​

ពេលនេះ​នាង​បាន​ត្រឡប់ទៅ​រស់នៅ​ទឹកដី​អាមេរិក​ហើយ​ ​ដែល​នៅ​ទីនោះ​នាង​បាន​បញ្ចេញ​បទចម្រៀង​ផ្ទាល់ខ្លួន​ក៏ដូចជា​បាន​ថត​ ​MV​ ​ដែល​សម្តែង​ហើយ​ច្រៀង​ដោយ​នាង​ផ្ទាល់​ ​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា​ ​“​ ​Beautiful​ ​Scar​“​ ​បាន​ទទួលការ​គាំទ្រ​ជា​ខ្លាំង​ ​ហើយ​កញ្ញា​ក៏​ត្រៀម​នឹង​ចេញ​បទចម្រៀង​មួយ​បទ​ទៀត​ដែល​មាន​ចំណងជើង​ថា​ ​“​ ​You​ ​can​ ​be​ ​whatever​ ​you​ ​want​ ​to​ ​be​ ​“​។​ ​

មិន​ត្រឹមតែ​ជាតា​រា​ចម្រៀង​ ​នាង​ក៏បាន​ប្រឡូក​នៅក្នុង​វិស័យ​បង្ហាញ​ម៉ូត​ផង​ដែរ​ ​ព្រោះ​ក្រៅពី​សម្រស់​អំណោយផល​ពី​ធម្មជាតិ​ ​នាង​ក៏​មាន​រូបរាង​ស្រឡូន​គួរ​ឱ្យ​ទាក់ទាញ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ទីផ្សារ​ពី​ការ​ដើរ​បង្ហាញ​ម៉ូត​ ​ក៏ដូចជា​ការ​ថត​ម៉ូត​សម្លៀកបំពាក់​បុរាណ​ ​និង​សម័យ​ផង​ដែរ​៕​

 

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម